ស្ត្រីរងគ្រោះជាម្តាយម្នាក់បានស្លាប់បាត់បង់ជីវិតក្រោមដៃកូនអកត្តញ្ញូ

0

តាកែវ៖ ស្ត្រីរងគ្រោះជាម្តាយម្នាក់ត្រូវបានស្លាប់បាត់បង់ជីវិតក្រោមស្នាដៃកូនអកត្តញ្ញូព្រោះតែសុំលុយមិនបាន។ហេតុការណ៍កូនវាយម្តាយរហូតស្លាប់បាត់បង់ជីវិតនេះបានកេីតឡេីនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៨និង៤០នាទី នៅ​ចំណុចភូមិ​ពេជចង្វា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ។ តាមការឲ្យដឹងពីសមត្ថកិច្ចស្រុកសំរោងបានប្រាប់ថា ករណីនេះបង្កឡើងដោយជនសង្ស័យឈ្មោះ ចេវ ឃីម ភេទប្រុស អាយុ២០ឆ្នាំ ដោយបានយកដំបងឈើជ្រុងប្រវែង៣៣ ស.ម មុខកាត់៧ ស.ម X ៥ស.ម វាយទៅ លើម្ដាយបង្កេីតរបស់ខ្លួនឈ្មោះ គង់ ទុំ អាយុ៥៧ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ត្រូវចំក្បាលជាច្រើនដំបង​បណ្ដាល​ឲ្យស្លាប់។ សមត្ថកិច្ចបន្តថា មូលហេតុដែលជនសង្ស័យប្រព្រឹត្តដូច្នេះគឺមកពីសុំលុយម្ដាយជាជនរងគ្រោះមិនបាន។

ក្រោយកេីតហេតុភ្លាមកម្លាំងជំនាញនៃអធិការ​ដ្ឋា​ននគរបាលស្រុកសំរោង សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងត្រាញ់ខាងជើងបានចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់​​​ខ្លួនជនសង្ស័យខាងលើដើម្បីកសាងសំណុំរឿងបញ្ជូនឡេីងតុលាការចាត់ការតាមនីតិវិធី៕ (វីរៈ)