ឯកឧត្តម យន្ត មីន អញ្ជោើញចូលរួមចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន ៥០០គ្រួសារ មកពី ៤សង្កាត់ ក្រុងព្រះសីហនុ

0
SHARE

ខេត្តព្រះសីហនុ

រសៀលថ្ងៃចន្ទ័ ១រោជ ខែពិសាខ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ បានអញ្ជោើញចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន ៥០០គ្រួសារ មកពី ៤សង្កាត់ក្នុងក្រុងព្រះសីហនុ ក្នុងនោះសង្កាត់លេខ១ លេខ២ លេខ៣ និងសង្កាត់លេខ៤។

ឯកឧត្តម យន្ត មីន មានប្រសាសន៍សំណេះសំ ណាល ពាំនាំនូវការសាកសួរសុខទុកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទ ក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយ កុមារងាយរងគ្រោះ ដោយមិនប្រកាន់និន្នាការ ជាតិសាសន៍ ។

ឯកឧត្តម ក៍បានណែនាំប្រជាពលរដ្ឋអោយ ចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៩ចំណុច របស់រាជរដ្ឋាភិបាល ដោយផ្តោតសំខាន់់់លើចំណុចមួយចំនួនរួមមាន៖
ចៀសឲ្យឆ្ងាយពី គ្រឿងញៀន , ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ , គោរពច្បាប់ចរា ចរណ៍ , កុំបង្កក្រុមបងតូច បងធំ , ការដើរចាប់ ទន្ទ្រាដីរបស់រដ្ឋតាមការអូសទាញញុះញង់ពីមេខ្យល់ ចូលរួមការពារទ្រព្យសម្បត្តិរដ្ឋទាំងអស់គ្នា ដើម្បីកសាង និងអភិវឌ្ឍខេត្តអោយរីកចម្រើន។

ឯកឧត្តម អំពាវនាវប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាសន្តិភាពដែលយើងមានសព្វថ្ងៃនេះ អោយបានគង់វង្ស។ឯកឧត្តមរំលឹកថា «មានសន្តិភាពទើបមានឱកាសអភិវឌ្ឍ
និងធ្វើឲ្យយើងមានជីវភាពកាន់តែប្រសើ។»

ជាមួយគ្នានេះដែរ ឯកឧត្តម យន្ត មីន ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនកោះពស់ (ខេមបូឌា) អិនវេសមែន បានជួយសហការរួមចំណែកជួយកិច្ចការសង្គមក្នុងខេត្តព្រះសីហនុ ជាពិសេសបានឧបត្ថម្ភ អំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រនាពេលនេះ សូមបនសិល្បៈនៃការចែករំលែកសម្រាប់ឆ្នាំបន្តបន្ទាប់ទៀតក្នុងការជួយគ្នា។

សូមបញ្ជាក់ថា អំណោយឧបត្ថមរបស់ក្រុមហ៊ុនកោះពស់ ចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន ៥០០គ្រួសារនាពេលនេះ ក្នុងមួយគ្រួសារទទួលបានអង្ករ ២០គីឡូក្រាម មី ០១កេស ត្រីខ ០១យួរ ភួយ០១ កន្សែង០១ និងថវិកា ២០,០០០រៀល ៕
ដោយ៖ខៀវ សាវ៉ុន

SHARE