អភិបាលខេត្ត​កែប​ ស្វាគមន៍ចំពោះ​ដំណើរ​ទស្សនកិច្ចរបស់​ គណៈប្រតិភូក្រសួងសន្តិសុខសាធារណៈចិន

0
SHARE

កែប៖នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ រដ្ឋបាលខេត្តកែប​ លោក​ កែន​ សត្ថា​ អភិបាល​នៃគណអភិបាលខេត្តកែប​ បានទទួលស្វាគមន៍​ គណ:ប្រតិភូក្រសួងសន្តិសុខចិន​ ដែលដឹកនាំដោយ​ លោក​ Chen Shiqu ដែលមកទស្សនកិច្ច​ជាផ្លូវការលើទឹកដីខេត្តកែប​ ដើម្បីសិក្សាស្វែងយល់ពីសក្តានុពល​ និង វឌ្ឍនភាពរបស់ខេត្តកែប នារយៈការចុងក្រោយនេះ។

នាឱកាសនោះ​ លោក​ កែន​ សត្ថា​ បានបង្ហាញពីសក្តានុពល​ ការរីកចម្រើន​ និងបញ្ហាប្រឈមមួយចំនួនដែលខេត្តកែប​មិនទាន់បានដោះស្រាយចប់​ ជាពិសេសបានបង្ហាញពីវឌ្ឍនភាពរបស់ខេត្តបនាពេលចុងក្រោយនេះ​ ។ លោកក៏បាន​​បានបង្ហាញការសាទរ និងសហការយ៉ាងរីករាយ ចំពោះវត្តមានរបស់គណៈប្រតិភូនៃក្រសួងសន្តិសុខសាធារណៈចិន ក្នុងកិច្ចជំនួបនេះ។

រដ្ឋបាលខេត្តកែប​ស្វាគមន៍យ៉ាងកក់ក្តៅ សម្រាប់គម្រោងវិនិយោគទាំងអស់ សំខាន់ឲ្យតែគោរពច្បាប់របស់កម្ពុជា៕

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here