មន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តរតនគិរីថែទាំជួស ជុល ផ្លូវ ស្ពានជាប្រចាំលើផ្លូវលេខ៧៨A

0
SHARE

ខេត្តរតគិរី÷ នៅព្រឹកថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព-ស ២៥៦២ ត្រូវនិងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ ក្រុមការងារបានចុះមកសម្រាកក៏បានប្រទះឃើញស្ពានជាច្រើនកន្លែងតាមបណ្ដាញផ្លូវចាស់លេខ៧៨A ស្ថិតនៅចំណុចវាលឆ្កែហត់ កំពុងតែស្ថាបនាជាបន្តបន្ទាប់ព្រមទាំងយកចិត្តទុកដាក់ថែទាំពីប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តរតនគិរី ។

បើតាមការឲ្យដឹងពីប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវចាស់លេខ៧៨A បានលើកឡើងថា កាលពីរដូវប្រាំកន្លងមក ស្ពានមួយកន្លែងត្រូវបានភ្លើងឆាបឆេះជើងស្ពានបណ្ដាលឲ្យខូចខាតយ៉ាងដំណំ ឥឡូវនេះមន្ទីរសាធារណៈការខេត្តកំពុងស្ថាបនាសាងសង់ថ្មីដោយមានការថែទាំពីមន្ទីរ
មន្ត្រីមួយរូប នៃមន្ទីរសាធារណៈការ និង ដឹងជញ្ជូនខេត្ត បានលើកឡើងថា ផ្លូវនេះជាគម្រោងថែទាំរបស់មន្ទីរសាធារណៈការ និងដឹងជញ្ជូនខេត្ត តាមផែនការជារៀងរាល់ឆ្នាំ និងមានថវិការ សំរាប់ការថែទាំជួស ជុល ផ្លូវ ស្ពានជាប្រចាំលើផ្លូវលេខ៧៨A ប្រធានមន្ទីរកំពុងយកចិត្តទុកដាក់ ដើម្បីស្ថាបនាស្ពានមួយកន្លែងដែលឆាបឆេះកន្លងមក នេះជួសជុលឡើងវិញ ។

លោក ស៊ុន ប៉ូលីន ប្រធានមន្ទីរសារធារណៈការ និង ដឹកជញ្ចូនខេត្តរតនគិរី កំពុងជម្រុញឲ្យមន្ត្រីក្រោមឱវាទយកចិត្តទុកដាក់កាត់ជម្រាសស្មៅតាមដងផ្លូវនេះផងដែ ។បងប្អូនប្រជាពលរដ្ឋរស់នៅអមតាមបណ្តោយដងផ្លូវលេខ៧៨Aចាស់ សាទរដល់មន្ទីរសាធារណៈការខេត្តដែលបានចុះមកជម្រាសស្មៅផ្លូវទាន់ពេលវេលាព្រោះជិតដល់រដូវស្សាហើយ ៕ យក្ខឡោម

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here