រថយន្តសេរីទំនើបជាច្រើនគ្រឿងបានដឹកឈើប្រណិតទៅលក់នៅប្រទេសវៀតណាមសមត្ថកិច្ចជំនាញមិនបង្ក្រាប

0

ខេត្តរតនគិរី÷ ច្រកទ្វាអន្តរជាតិអូរយ៉ាដាវ សព្វថ្ងៃនេះមានសកម្មភាពជំនួញឈើប្រណិតខុសច្បាប់យ៉ាងកគ្រឹកកគ្រេង តាមរថយន្តសេរីទំនើបៗដូចជា រថយន្តបាឡែន នឹងរថយន្តវីហ្គោរ ពណ៌ខ្មៅ ហើយប្រភេទឈើទាំងនោះដឹកចេញពីតំបន់ចំនួនបួនស្រុក គឺស្រុកតាវែង ស្រុកវើនសៃ ស្រុកលំផាត់ នឹងស្រុកកូនមំុ តាមផ្លូវជាតិលេខ៧៨ឆ្ពេាះទៅលក់នៅប្រទេសវៀតណាមតាមច្រកទ្វាអន្តរជាតិអូរយ៉ាដាវ ក្នុងករណីឈើប្រណិតនេះគឺមានការបើកភ្លើងខៀវពីសមត្ថកិច្ចដែលជាប់ពាក់ពន្ទ័នឹងបង្រ្កាបបទល្មើសព្រៃឈើ ទើបក្រុមឈ្មួញរកសុីបទល្មើសព្រៃឈើបានយ៉ាងរលូន។

ហើយនៅក្នុងនោះដែរក្រុមឈ្មួញបានបង្ហើបប្រាប់អ្នកសារព័ត៌មានថា ថៅកែវៀតណាមជាច្រើននាក់បានចុះមកទិញឈើតាមបណ្តាស្រុកនឹងដល់កន្លែងកាប់ឈើតែម្តង។ ហើយខាងខ្មែរយើងមានរថយន្តសុីឈ្នួលដឹកឲ្យថៅកែវៀតណាមចេញពីទឹកដីខ្មែរទៅដល់ប្រទេសវៀតណាមក្នុងមួយគីឡូក្រាម ២៥០០រៀលបើតាមការប៉ាន់ស្មានឈើដែលហូរចូលទៅប្រទេសវៀតណាមរាប់ពាន់ម៉ែត្រគូប ក្នុងមួយឆ្នាំៗព្រៃឈើដែលជាធនធានធម្មជាតិកាន់តែវិនាស់បណ្តើរៗហើយមិនដឹងថាកូនចៅជំនាន់ក្រោយបានស្គាល់ធម្មជាតិនឹងព្រៃឈើធំៗដែលឬទេ?។

ទាក់ទិនបញ្ហាខាងលើនេះលោក អ៉ី ចំរើន ប្រធានប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ សារព័ត៌មានយើងមិនអាចសុំការបំភ្លឺបានទេ នៅព្រឹកថ្ងៃទី២៤ ខែឧសភានេះ ដោយទូរស័ព្ទចុចចូលជាច្រើនដងមិនមានអ្នកទទួល៕ យក្ខឡោម