លោក វរសេនីយ៍ឯក ទួន ឡន មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្ត និងសហការី ចុះសួរសុខទុក្ខ និងនាំយកថវិកាអង្គភាព ចំនួន ៨០០,០០០រៀល ជូនដល់ លោក វរសេនីយ៍ទោ រ៉ាន ម៉ាក់កំពុងសម្រាកព្យាបាលជំងឺ

0

ឧត្តរមានជ័យ៖ ក្រោមការដឹកនាំ និងយកចិត្តទុកដាក់ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ
នៅថ្ងៃសុក្រ ទី០៨ ខែធ្នូ ឆ្នាំ២០២៣ លោក វរសេនីយ៍ឯក ទួន ឡន មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្ត និងសហការី ចុះសួរសុខទុក្ខ និងនាំយកថវិកាអង្គភាព ចំនួន ៨០០,០០០រៀល ជូនដល់ លោក វរសេនីយ៍ទោ រ៉ាន ម៉ាក់ នាយសេនាធិការរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដែលកំពុងសម្រាកព្យាបាលជំងឺ នៅក្នុងអង្គភាព ដើម្បីជួយសំរួលក្នុងការព្យាបាល។ ក្នុងឱកាសនោះ លោក មេបញ្ជាការរង ក៏បានពាំនាំពាក្យការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការខេត្ដ ផងដែរ៕ដោយ៖ភ្នំដងរែក