បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីប្រើអំពើហឹង្សាកាប់ ស្រ្តីម្នាក់របួសធ្ងន់

0

ខេត្តរតនគិរី÷ កម្លាំងអធិការនគរបាលស្រុកបរកែវបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាប់ពាក់ព័ន្ឋករណីហឹង្សាដោយចេតនាបញ្ជូនទៅសាលាដំបូងខេត្ត។

ការឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើងនៅវេលាម៉ោង៥នឹង០០នាទីថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅភូមិសាលា ឃុំកក់ ស្រុកបរកែវ ខេត្តរតនគិរី។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យឈ្មោះ រ៉ាន់ រស្មី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិច្រាយ រស់នៅភូមិឃុំកើតហេតុខាងលើ។
ដែលជាប់ពាក់ព័ន្ឋករណីហឹង្សាដោយចេតនា(មានស្ថានទម្ងន់)កាលពីវេលាម៉ោង៩នឹង០០នាទីនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិសាលា ឃុំកក់ ស្រុកបរកែវ ខេត្តរតនគិរី។

ជនសង្ស័យនោះបានកាប់ត្រូវជាច្រើនកាំបិតទៅលើ
ជនរងគ្រោះឈ្មោះសល់ បៀន ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិច្រាយ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។ហើយសាច់ញ្ញាតិបានដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ជនសង្ស័យសមត្ថកិច្ចកំពុងឃាត់ខ្លួននៅអធិការស្រុកដើម្បីបំពេញបែបបទបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់៕ យក្ខឡោម