អំណោយសម្តេច ខ្នងផ្ទះលើកទី៧៥កំពុងតែចាប់ផ្តើមសាងសង់ជូនអតីតយុទ្ធជនពលី លោក ព្រំ ទុន ស្រុកប្រាសាទសំបូរ

0

កំពង់ធំៈ  សកម្មភាពរបស់សមាគមអតីតយុទ្ធជនខេត្តកំពង់ធំ បានចុះសិក្សាស្វែងយល់ ពីជីវភាពរស់នៅ​របស់អតីតយុទ្ធជនកម្ពុជា ដែកកំពុងតែរស់នៅក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ដើម្បីបានជួបសំណេះសំណាល ផ្សាភ្ជាប់នូវភាពជិតស្និទ្ធ​រវាងកងកម្លាំង និងអតីតយុទ្ធជន ដែលអតីតឈាមជ័រតែមួយ ជ្រោគក្រោមដំបូល សន្តិភាព ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

ក្រោយពីមានការយកចិត្តទុកដាក់របស់ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានជួបនិង​គ្រួសាររបស់អតីតយុទ្ធជន ដែលមានជីវភាពខ្វះខាតជួបនឹងផលលំបាក ដែលមានដីតែគ្មានផ្ទះសមរម្យ  ព្រមទាំងបានជួយឧបត្ថម្ភនូវ សម្ភារៈ ថវិការ និងបានដឹកឈើគ្រឿងសាងសង់ផ្ទះជូន តាមការណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានឲ្យសមាគម អតីតយុទ្ធជន ស្រុកក្រុងយកចិត្តទុកដាក់ ដោះស្រាយជូនអតីតយុទ្ធជនឲ្យមានជម្រោកស្នាក់នៅសមរម្យ។

ជាក់ស្តែងគ្រឿងឈើ និងសម្ភារៈ សម្រាប់សាងសង់ ផ្ទះខ្នងទី៧៥ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូនលោក ព្រំ ទុន អាយុ ៧១ ឆ្នាំ ត្រូវជាឪពុកអតីតយុទ្ធជនពលី ឈ្មោះ ទួន ម៉ៅ បានស្លាប់ក្នុងសម័យសង្គ្រាម បច្ចុប្បន្នលោក ព្រំ ទុន មានកូន ០៤ នាក់ នៅក្នុងបន្ទុក (មានឈ្មោះក្នុងបញ្ជីបោះឆ្នោតរួចហើយ) រស់នៅភូមិឈើទាលជ្រុំ ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

សកម្មភាពដឹកជញ្ជូនឈើ ដើម្បីយកទៅសាងសង់ផ្ទះជូន គ្រួសារពលី ត្រូវបានធ្វើឡើងនៅ ថ្ងៃសុក្រ ទី០៨ ខែមិថុនា ឆ្នាំ២០១៨  ដែលដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្ត បានចាត់តាំងសហការី បន្តដឹកគ្រឿងឈើ និងសម្ភារៈ សម្រាប់សាងសង់ផ្ទះ ដែលជាខ្នងផ្ទះទី៧៥។

ក្នុងឱកាសនោះ លោក វរសេនីយ៍ត្រី​ អ៊ិន ប៉ូ​ មេបញ្ជាការ​ផ្នែក​សឹករង​ប្រាសាទ​សំបូរ​ អនុប្រធាន​សមាគម​អតីត​យុទ្ធ​ជន​ស្រុក​ បាន​ចាត់​ចែង​កម្លាំង​សហការ​ ដាក់​ឈើចុះ​ និង​ដឹកនាំ​ការ​សាងសង់​ផ្ទះ​នេះ​ឲ្យ​បាន​ឆាប់​បំផុត​តាម​បទបញ្ជារបស់ឯកឧត្តមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់​ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ។

អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងក្រុមគ្រួសារលោក ព្រំ ទុន មានសេចក្តីរំភើបរីករាយយ៉ាងក្រៃលែង ហើយសូមដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីជារៀងរហូត ។ដោយ  ប៊ុន  រដ្ឋា