ស្នងការនគរបាលខេត្តតាកែវនាំយកថវិការចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពមន្ត្រីមរណៈភាព

0

ខេត្តតាកែវ៖ ដោយអនុវត្តតាមការណែនាំ និងបញ្ជាផ្ទាល់ពី សំណាក់ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។
នៅព្រឹកថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិសក័ ព ស ២៥៦២ ត្រូវនិងថ្ងៃទី០៨ ខែមិថុនាឆ្នាំ២០១៨ លោក វរសេនីយ៍ឯក ឃី វណ្ណា ស្នងការរង ផែនការងារគ្រប់គ្រងធនធានមនុស្ស បានដឹកនាំក្រុមការងារ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ  និង លោកឧត្តមសេនីយ៍ត្រីវង្ស ណាវុធ ស្នងការរង ទទួលផែនវរសេនាតូចការពារព្រំដែនគោកលេខ៦០៣ លោកមេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៦០៣ និងសហការី បាននាំយកថវិកាសមាគមមិត្តនគរបាលជាតិចំនួន៦លានរៀល ប្រគល់ជូនដល់លោកស្រី ហុង គន្ធាត្រូវជាភរិយាសព លោក អនុសេនីយ៍ទោខៀវ  សាខន ជាមន្រ្តី នគរបាលប៉ុស្តិ៍ការពារព្រំដែន កំពង់ក្រសាំង បានទទួលមរណៈភាព ដោយជម្ងឺលេីសយាម ស្ថិតនៅភូមិកំពង់ក្រសាំង ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ  ខេត្តតាកែវ   បានបន្សល់ទុកនូវកូនកំព្រា ចំនួន០១នាក់  ស្រី០១នាក់ នៅក្នុងបន្ទុកគ្រួសារ។
ថ្លែងក្នុងឱកាសនោះដែរ លោកវរសេនីយ៍ ឯកឃី វណ្ណាស្នងការរង បានសំណេះសំណាលជាមួយក្រុមគ្រួសារសព ហើយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្តាល សមាគមមិត្តនគរបាលជាតិកម្ពុជា និងឯកឧត្តម ស្នងការនគរបាលខេត្តតាកែវ ជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវផងដែរ៕