រថយន្តតូយូតាបុកគោយន្តកន្ទ្រៃបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់

0

ខេត្តរតនគិរី÷ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមួយគ្រឿងជ្រុលចង្កូតទៅបុកគោយន្តកន្ទ្រៃក្នុងទិសដៅបញ្ចា្រសគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យអ្នកបើកបរគោយន្តកន្ទ្រៃរងរបួសធ្ងន់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីវេលាម៉ោង៦នឹង២០នាទីល្ងាច ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចលើផ្លូវលំមួយខ្សែ ស្ថិតនៅក្នុងភូមិកាចូនលើ ឃុំកាចូន ស្រុកវើនសៃ ។
នគរបាលស្រុកវើនសៃបានឲ្យដឹងថា គោយន្តកន្រ្តៃខណ:កំពុងបើកបរក្នុងទិសដៅពីត្បូងមកជើងដល់ត្រង់ចំណុចកើតហេតុខាងលើក៏រថយន្តបានជ្រុលចង្កូតទៅបុកចំពីមុខបណ្តាលឲ្យអ្នកបើកបរគោយន្តរបួសធ្ងន់ ។ អ្នកបើកបរគោយន្តកន្ទ្រៃឈ្មោះ ងែវ ថុង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិទំពួន រស់នៅភូមិកាចូនក្រោម ឃុំកាចូន ស្រុកវើនសៃ រងរបួសធ្ងន់ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។ រីឯគោយន្តរងការខូចខាតយ៉ាងដំណំផ្នែកខាងមុខ ។

នគរបាលបន្តថា អ្នកបើកបររថយន្តឈ្មាះ ភូ រដ្ធា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូិម៤ សង្កាត់កាចាញ ក្រុងបានលុង រងរបួសស្រាល ។ បើកបររថយន្តមួយគ្រឿងម៉ាក តូយូតា កែច្នៃ ពណ៌ស អត់ស្លាកលេខ បើកបរក្នុងទិសដៅពីជើងមកត្បូូង ។
ក្រោយកើតហេតុនគរបាលមូលដ្ឋានចុះមកអន្តរាគមន៍យកមធ្យោបាយទាំងពីរគ្រឿង ទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំកាចូនជាបណ្តះអាសន្នដើម្បីរងចាំធ្វើការដោះស្រាយតាមនិតិវិធីច្បាប់៕ យក្ខឡោម