សម្តេចពិជ័យសេនា ទៀ បាញ់ អំពាវនាវឲ្យសមាជិកបក្ស និងពលរដ្ឋទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍

0
SHARE

សៀមរាប៖ សម្តេចពិជ័យសេនា ទៀ បាញ់សមាជិកអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តសៀមរាបបានអំពាវនាវឲ្យសមាជិកបក្ស និងប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ។
ការអំពាវនាវនេះ ត្រូវបានធ្វើឡើងក្នុងឱកាស សម្តេចអញ្ជើញចុះជួបសំណេះសំណាល ជាមួយសមាជិកសមាជិកាចំនួនជាង២០០០នាក់ នៅស្រុកជីក្រែង ខេត្តសៀមរាបនៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨ នេះ ។
សម្តេចបានពន្យល់ពីការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ដែលបានខិតខំស្វែងរក និងការពារសុខសន្តិភាព រក្សាស្ថិរភាពនយោបាយ ខិតខំអភិវឌ្ឍលើគ្រប់វិស័យ យកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ លើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ ពិសេសបានទប់ស្កាត់គម្រោងការក្បត់ជាតិរបស់អតីតបក្សសង្គ្រោះជាតិ ការពារសន្តិភាពក្នុងប្រទេសកម្ពុជាបានទាន់ពេលវេលា។
សម្តេចបានដាស់តឿនដល់ប្រធាន អនុប្រធានក្រុមបក្ស សាខាបក្សភូមិ គណបក្សប្រជាជនកម្ពុជា ត្រូវយកចិត្តទុកដាក់កៀរគរសមាជិកបក្ស និងប្រជាពលរដ្ឋដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ឱ្យពួកគាត់ទៅបោះឆ្នោតជ្រើសតំណាងរាស្ត្រឱ្យបានគ្រប់គ្នា ដើម្បីប្រឆាំងតបទៅនឹងការញុះញង់របស់ក្រុមប្រឆាំងក្រៅច្បាប់ ដែលឃោសនារារាំងមិនឲ្យ ប្រជាពលរដ្ឋទៅបោះឆ្នោត។
លើសពីនេះ សម្តេច បានអំពាវនាវដល់សមាជិកបក្ស និងប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឱ្យបានគ្រប់ៗគ្នា ពិសេសត្រូវត្រៀមឱ្យបានស្រេចបាច់នូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬក៏ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើដល់ការបោះឆ្នោត ដើម្បីប្រើប្រាស់ក្នុងការបោះឆ្នោត នាពេលខាងមុខនេះ៕

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.