ខណះម្តាយជាប់រវល់ស្ទូងស្រូវមិនបានចាប់អារម្មណ៍ បណ្តាលអោយក្មេងប្រុស២នាក់បាត់បង់ជីវិតក្នុងទឹកស្រះ!

0

ព្រះវិហារ: យ៉ាងហោចណាស់ក្មេងប្រុសចំនួន២នាក់ បានលង់ទឹកស្រះស្លាប់បាត់បង់ជីវិត គួរអោយអណោចអាធ័ម ខណះពេលដែលម្តាយរបស់ពួកគេជាបរវល់ស្ទូងស្រូវ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៣.០០នាទីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ឋិតក្នុងភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

លោកវរះសេនីយ៍ទោ ឡាញ់លី សុីវឡេង អធិការនគរបាលស្រុកគូលែន បានប្រាប់អោយដឹងថា មុនពេលកើតហេតុ ម្តាយរបស់ក្មេងប្រុសជាជនរងគ្រោះទាំង២ បានប្រវាស់គ្នាស្ទូងស្រូវ ដោយពួកគាត់បាននាំកូនៗរបស់ពួកគាត់រៀងៗខ្លួន ទៅជាមួយផងដែរ។ ស្របពេលដែលកំពុងស្ទូងស្រូវ មិនបានចាប់អារម្មណ៍ ក៍ស្ងាត់មាត់ក្មេងទាំង២នាក់នោះ ហើយពួកគាត់ខំស្រែកហៅ ក៍ស្រែកហៅមិនឮ ស្របពេលជាមួយគ្នានោះ គាត់ដើរទៅទឹកស្រះដែលនៅជិតនោះ ស្រាប់តែប្រទះឃើញសាកសពក្មេងទាំង២នាក់នោះអណ្តែត ក៍បង្ករការភ្ញាក់ផ្អើលឡើង។

លោកអធិការបានបន្តថា សាកសពក្មេងប្រុសទី១ឈ្មោះ ផា ផាត់ ភេទប្រុសអាយុ៤ឆ្នាំ និងសាកសពក្មេងប្រុសទី២ឈ្មោះ ឆូយ រ៉ាឆាត ភេទប្រុសអាយុ៤ឆ្នាំ រស់នៅភូមិឃុំខាងលើ។

ក្រោយពិនិត្យសាកសពរួចសមត្ថកិច្ចបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យរៀងៗខ្លួនតាមប្រពៃណី៕សួនលីណា