កសិករខេត្តកំពង់ធំឈប់ព្រួយរឿងតំលៃស្រូវធ្លាក់ចុះ មានក្រុមហ៊ុនអេមារុ​រាយស៍ជាក្រុមហ៊ុន​នាំចេញអង្ករ​ធំជាង​គេនៅកម្ពុជា

0

កំពង់ធំ៖ ខេត្តកំពង់ធំ ជាខេត្តមានសក្តានុពលសំខាន់បំផុតនិងធំជាងគេដំណាំស្រូវ និងដំណាំស្វាយចន្ទីរ មន្ទីរកសិកម្ម​មានតួនាទីសំខាន់ណាស់ ស្រាប់ជួយផ្តល់នូវកិច្ចពិភាគក្សា បច្ចេកទេស និងចំណេះដឹង ក្នុងការថែរក្សាដំណាំ ទាំងការ​ព្យាបាល ដោយសារតែជាមន្ទីជំនាញ់ ប្រសាសន៍នេះ ត្រូវបានឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ថ្លែងនៅក្នុង​ពិធីពិគ្រោះយោបល់អំពីទីផ្សាររវាងសហគមន៍កសិកម្មនិងដៃគូពាណិជ្ជកម្មកសិកម្ម  ដែលមានឯកឧត្តម ជាគណៈ​អធិបតី នៅព្រឹកថ្ងៃទី១៣ ខែកក្តដា ឆ្នាំ ២០១៨។

សិក្ខាសាលាពិគ្រោះយោបល់អំពីទីផ្សាររវាងសហគមន៍កសិកម្មនិងដៃគូពាណិជ្ជកម្មកសិកម្ម ដែលបានចាត់ធ្វើឡើង​នេះគឺក្នុងគោលបំណង បង្កើនការយកចិត្តទុកដាក់ និងផ្តល់ទំនុកទុកចិត្តគ្នាទៅវិញទៅមក រវាងអ្នកផលិត និងអ្នកវិនិ​យោគ ដែលបានកំណត់នូវតំលៃស្រូវអង្ករ តាមស្តង់ដាតាមទីផ្សារអន្តរជាតិ ដែលមានជាច្រើនអង្គភាពពាក់ព័ន្ឋមកចូល រួមពិគ្រោះយោបល់ ដោយមានកិច្ចសហការពី ធានាគារអភវឌ្ឍន៍ជនបទ មន្ទីរកសិកម្ម ទាំងផ្នែកវិស័យឯកជន និងរដ្ឋ ដើម្បីផលិតអង្ករនាំចេញទៅលក់នៅទីផ្សារអន្តរជាតិ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។

លោក កៅ ថាច អគ្គនាយកធានាគារអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា ដោយមើលឃើញនូវមូលហេតុដែល នាំឲ្យមានស្រូវធ្លាក់ថ្លៃកន្លងមកដោយសារ ប្រជាពលរដ្ឋយើងជាអ្នកផលិត ខ្វះខាតឡសម្ងួតនិងឃ្លាំងស្រូវ ទើបឈ្មួញ​កណ្តាលមានឳកាសទម្លាក់តំលៃស្រូវ  នៅទឹកដីខេត្តកំពង់ធំក្នុងស្រុកប្រាសាទបល្ល័ង្គ មានឡត៍សម្ងួតដល់ទៅ ១ពាន់​ប្រាំរយតោន ក្នុងមួយថ្ងៃ ចំណែកឃ្លាំងស្តប់អាចផ្ទុកបាន១០ម៉ឺនតោនដែរ ការដេញថ្លៃនៅក្នុងខេត្តកំពង់ធំ បានទៅលើ​ក្រុមហ៊ុន អេមារុ​រាយស៍ ដែលជាក្រុមហ៊ុននាំចេញអង្ករធំជាងគេនៅកម្ពុជា ចំណែកប្រជាពលរដ្ឋ លែងព្រួយបារម្ភណ៍ រឿងបញ្ហាធ្លាក់ថ្លៃស្រូវទៀតហើយ  តែក្នុងនោះយើងត្រូវបង្កើនសមត្ថភាព ស្រូបយកចំណេះដឹងធ្វើឲ្យស្រូវមានគុណ​ភាពសម្រាប់តម្រូវទីផ្សារ ដែលមានកក្តាចំនួន២ ទី១ គឺកសិករជាអ្នកផលិតឲ្យមានគុណភាព ទី២ អ្នកនាំចេញត្រូវ បង្កើនរកទីផ្សារបន្ថែមទៀត ។   

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា ទាំងស្រូវប្រាំង និងស្រូវវស្សា មានផ្ទៃដីដាំដុះ ២៦៨​ពាន់​៨៦០ហិចតា ទិន្ឋផលបាន៣តោនក្នុងមួយហិចតា សរុបស្រូវទូទាំងខេត្ត មាន៨២៧០៣តោន ក្នុងមួយឆ្នាំបរិមាណ ផលស្រូវ សល់ពីការទុកពូជ និងហូបចុក គឺសម្រាប់នាំចេញ៦៩៨ពាន់៣៥១តោនក្នុងមួយឆ្នាំ ស្មើរនឹង៧០ម៉ឺនតោន រាជរដ្ឋាភិបាលបានគិតគូរយ៉ាងពិតប្រាកដ ក្នុងការទម្លាក់ថវិកាដើម្បីសាងសង់ឡត៍សម្ងួត និងឃ្លាំងស្តប់ស្រូវ ដើម្បីការ​ពារមិនឲ្យឈ្មួញកណ្តាលទម្លាក់តំលៃស្រូវបាន និងធ្វើឲ្យបងប្អូនកសិករយើងសប្បាយចិត្ត ។

ឯកឧត្តម សុខ លូ បានបញ្ជាក់ថា នៅក្នុងខេត្តកំពង់ធំ គឺជាជម្រុកដំណាំកៅស៊ូ ច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា ដែលមានផ្ទៃដីដាំកៅស៊ូ១១ម៉ឺនហិចតា ពីដើមយើងធ្លាប់ស្គាល់តែដំណាំកៅស៊ូនៅ មេមត កំពង់ចាម ចំការលើ តែពេល​នេះកំពង់​ធំ គឺជាប់លំដាប់ថ្នាក់លេខ១ ក្នុងប្រទេសដោយសារមានបច្ចេកទេសថ្មី ដំាដំណាំតាមដី​ក្នុងនោះខេត្តកំពង់ធំ​ក៏មានដំណាំ​ស្វាយចន្ទីរដែលជាចំណាត់​ថ្នាក់​លេ​​ខ​១ដែរ ដោយសារតែទឹកដីខេត្តកំពង់ធំ សំបូរទៅដោយដីមានជីវជាតិ ស្រមស្របទៅតាមដំណាំកសិកម្ម  កសិ​ឧស្សាហកម្ម ដែលមានសក្តានុពលក្នុងខេត្ត មិនតែប៉ុណ្ណើខេត្តកំពង់ធំ មានវិស័​យ​ទេសចរណ៍ ប្រាសាទសំបូរព្រៃគុគ ដែលបានដាក់ចូលជាសម្បត្តិបេតិកភ័ណ្ទពិភពលោក  និងប្រាងប្រាសាទនានា ដែលជាសម្បត្តិវប្បធម៌នេះឯង ថ្ងៃក្រោយនឹងនាំខេត្តកំពង់ធំយើង បងប្អូនយើងឲ្យមានជីវភាពធូធារ ។

ដោយ  ប៊ុន  រដ្ឋា