ស្នងការដ្ឋាននគរបាលខេត្តចំនួន៦នៃភាគពាយព្យនិងឧត្តរនៃកម្ពុជា បានជួបប្រជុំគ្នាក្នុងការ ផ្លាស់ប្តូរ បទពិសោធន៍ នៃការរៀបចំសកម្មភាព ប្រតិបត្តិការបង្ក្រាប រាល់អំពើបង្កចលាចល ណាមួយ ក្នុងពេលដែល កម្ពុជារៀបចំការបោះឆ្នោតសកល

0

សៀមរាប: កិច្ចប្រជុំ ផ្លាស់ប្តូរបទ ពិសោធន៍ ស្តីពីការរៀបចំ និងសកម្មភាព ប្រតិបត្តិការ របស់ក្រុមប្រចាំបញ្ជា កម្លាំងប្រចាំថ្ងៃ និងកម្លាំងអន្តរាគមន៍ ចម្រុះនៃស្នងការដ្ឋាន នគបាលខេត្តសៀមរាប ជាមួយគណៈប្រតិភូ ស្នងការដ្ឋាននគបាល ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៣ខែកក្កដា ឆ្នាំ២០១៨នេះ នៅស្នងការដ្ឋាន នគបាលខេត្តសៀមរាប។ ក្រោមអធិបតី លោកឧត្តមសេនីយ៍ឯក ស ថេត អង្គស្នងការរង តំណាង ឯកឧត្តមនាយឧត្តមសេនីយ៍ សតិបណ្ឌិត នេត សាវឿន អង្គស្នងការនគបាលជាតិ លោក ទៀ ស៊ីហា អភិបាលរងខេត្ត លោកឧត្តម សេនីយ៍ ស្នងការ ស្នងការរងទទួលផែន ទាំង៦ខេត្ត អធិការក្រុងស្រុកទាំង១៣ ក្នុងខេត្ត កងកម្លាំងអន្តរាគមន៍ ពិសេសចំណុះស្នងការ ២០០នាក់ និង កម្លាំងប្រជា ការពារ ភូមិរបស់ក្រុងសៀមរាប ២០០នាក់ បានចូលរួម។
លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការដ្ឋាននគបាលខេត្តសៀមរាប បាលផ្លែងថា៖ បន្ទាប់ពី ទទួលបាន អនុសាសន៍ បញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អង្គស្នងការនគបាលជាតិ ស្នងការខេត្តសៀមរាបបានរៀបចំផែនការ សកម្មភាព កងអន្តរាគមន៍ប្រចាំការ នៅតាមអធិការក្រុងស្រុក បានធ្វើការហ្វឹកហាត់ ពីយុទ្ធសាស្ត្រទប់ទល់ និងបង្ក្រាប ប៉ាតុកម្មរួចជាស្រេច កម្លាំង អន្តរាគមន៍ ចម្រុះ២០០នាក់ ជ្រឿសចេញពី កម្លាំងការិយាល័យជំនាញ មកធ្វើការហ្វឹកហាត់ជាប្រចាំ កម្លាំងអន្តរាគមន៍នេះ ពេលមានសភាពការណ៍កើតឡើង មានលទ្ធភាពប្រមូលផ្តុំរយៈពេល ២០នាទី ទៅ៣០នាទី បានត្រៀមមធ្យោបាយ ដឹកជញ្ជូនកម្លាំង រថយន្ត១៥គ្រឿង និងត្រៀមរថយន្តពន្លត់ អង្គីភ័យចំនួន១៣គ្រឿង។
លោកឧត្តមសេនីយ៍ឯក ស ថេត អង្គស្នងការរងនគបាលជាតិ ក្នុងនាមតំណាងអោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានដាក់បទបញ្ជាអោយ ស្នងការរាជធានីខេត្ត ទូទាំងប្រទេស ត្រៀមកម្លាំងអន្តរាគមន៍ពិសេស សម្រាប់ឆ្លើយតម ទៅនិងតម្រូវការរបស់ប្រជាពលរដ្ឋ។ លោក ឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើងថា យើងមានកម្លាំងប៉ុណ្ណឹងមិនទាន់គ្រប់គ្រាន់ទេ បើយើងមិនមានការទំនាក់ទំនង ជាមួយកងកម្លាំងមានសម្ថកិច្ចដ៍ទៃទៀត យើងមិនអាចឆ្លើយតបទៅនិង សភាពការណ៍ដែលវា វិវឌ្ឍន៍ជាប់ជាប្រចាំ ដែលយើងបានឃើញជាក់ស្តែង នៅតាមប្រទេសផ្សេងៗ នៅលើសកលលោក ប្រទេសនៅក្នុងតំបន់ អនុតំបន់ ហើយជាពិសេសដែលយើង ពិនិត្យឃើញ ជាក់ស្តែង នៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង នៃអតីកាលកន្លងទៅក៏ដូចជាបច្ចុប្បន្ន ។ លោក ឧត្តមសេនីយ៍ បានកោតសរសើរ ដល់កម្លាំងប្រជាការពារ ដែលរើសចេញពីក្រុងសៀមរាប មកចូលរួមដើម្បី ដកបទពិសោធន៍ ពីរបៀបការពារនូវ បាតុកម្មខុសច្បាប់។
ការសម្តែងឈុតឆាកនេះ សុទ្ធសឹងតែជា បទពិសោធន៍ ដែលយើងធ្លាប់បានជួបប្រទះកន្លងទៅ ប្រកបទៅដោយប្រសិទ្ធិភាព ហើយនិងធានាបាននៅអ្វីដែលគេ ប៉ុនប៉ងមិនល្អមកលើ រាជរដ្ឋាភិបាលរបស់យើង មកលើប្រជាពលរដ្ឋ ដែលកំពង់រស់នៅយ៉ាងសុខសាន្ត ពេលកន្លងមក ពេលបច្ចុប្បន្ន និងទៅអនាគត់។ យើងបង្កើតក្រុមអន្តរាគន៍ ក្រុមប្រជាកាពារ មិនមែនសម្រាប់តែ គោលដៅអ្វីមួយនោះទេ សម្ខាន់គឺយើងថែរក្សានូវ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងក្របខ័ណ្ណទូទាំងប្រទេស ។ ដើម្បីត្រៀមសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារធម្មជាតិ ដើម្បីការពារនូវសន្តិភាព នូវសិទ្ធសេរីភាព របស់ប្រជាពលរដ្ឋទូទៅ មិនអោយនណា ក្រុមណា ដែលមានបំណងមិនល្អមក បំផ្លេចបំផ្លាញ នូវសន្តិភាពដែលយើងរកបាន ដោយកម្រ យើងត្រូវការពារដាច់ខាត នូវសន្តិភាព និងផលប្រយោជន៍ របស់ប្រជាពលរដ្ឋ ដែលកំពុងមាននូវក្នុងដៃ នាពេលបច្ចុប្បន្ននេះ៕