កិច្ចប្រជុំគន្លិះសំខាន់ៗក្នុងយុទ្ធនាការឃោសនា ដើម្បីដណ្តើមជោគជ័យនាពេលបោះឆ្នោត

0

កំពង់ធំ៖ ឯកឧត្តម សោម ស៊ុន សមាជិក គណបក្ស​ប្រជាជន​កម្ពុជាមួយនាក់ គឺ​សំលេង​ឆ្នោតមួយសន្លឹក គូស​ឲ្យចំ​លេខរៀងទី២០ គឺជាលេខរៀងនាំវាសនាប្រទេសជាតិឲ្យទទួលបាន​នូវ ភាពរីកចំរើន គូសលេខរៀង​ទី​២០​ គឺជាការគូសឲ្យខ្លួនឯង ដែលត្រូវការសុខសន្តិភាព និងការអភិវឌ្ឍន៍ ប្រសាសន៍ថា បានថ្លែងក្នុងពេល ដែលឯកឧត្តម ចុះសំណេះសំណាលជាមួយសមាជិកសមាជិកា ភូមិរលួស ចំនួន​ ១២៥ នាក់នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១៨។

ឯកឧត្តម សោម ស៊ុន បានរំលឹកនូវគ្រាចងចាំ ដែលបងប្អូនប្រជាជនខ្មែរយើង ទូទាំងប្រទេសមិនអាចបំភ្លេច បានទេ នូវស្រមោលប្រល័យពូជសាសន៍ ដែលបានដក់ជាប់ក្នុងក្រអៅបេះដូង ក្នុងរយះពេល៣ឆ្នាំ៨ខែ ២០ ថ្ងៃ ខ្មែររស់នៅយ៉ាងរងទុក្ខខ្លោចផ្សារ ក្នុងរបបកាប់សំលាប់យ៉ាងសាហាវយ៉ងឃ្នង ដែលដឹកនាំដោយបនក្បត់ ប៉ុលពត ពេលនោះខ្មែរគ្រប់រូបលើកដៃបន់ស្រន់ សុំឲ្យអ្នកមានបុណ្យ សុំឲ្យទេវតា មកជួយស្រោចស្រង់ជីវិត ឲ្យរួចផុតពីគុគឥតជញ្ជាំងនេះ ពេលនេះមានតែគណបក្សប្រជាជនមួយគត់ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បង្កើតចលនាតស៊ូ វាយរំដោះប្រទេសជាតិឲ្យរួចផុតពីសង្រ្គាម និងដណ្តើមបានសន្តិភាពរហូតមក ដល់សព្វថ្ងៃនេះ ជិត៤០ឆ្នាំហើយ ហើយក៏ដល់ពេលដែលយើងទាំងអស់គ្នា សមល្មមនឹងតបស្នងសងគុណ វិញហើយ ។

ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សប្រជាជនខេត្ត ,អនុប្រធានទី១ ក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកស្ទោង និងជាប្រធានក្រុមការងារចុះជួយឃុំបន្ទាយស្ទោង បានបន្តចុះជួបជា មួយបងប្អូន សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ភូមិរលួស ចំនួន ១២៥ នាក់ ដើម្បីពន្យល់អំពីរបៀបគូសសន្លឹកឆ្នោត ដែលអាចយកជាផ្លូវការបាន ពិធីធ្វើនៅវត្តស្រះក្នុង ស្ថិតក្នុងភូមិ​រលួស​ ឃុំបន្ទាយស្ទោង​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​  ។

នៅរសៀលថ្ងៃដដែល ឯកឧត្តម បានបន្តទៅប្រជុំ ពិភាក្សាកិច្ចការប្រុងប្រៀបឆ្ពោះទៅកាន់ការបិទយុទ្ធនាការឃោសនាបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ នៅ​ស្នាក់ការ​គណៈកម្មាធិការ​បក្ស​ឃុំ​បន្ទាយ​ស្ទោង ឯកឧត្តម​  សោម ស៊ុន បានអំពាវនាវ បងប្អូន សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ទាំងអស់ ត្រៀមឯកសារ ដូចជាអត្តសញ្ញាណប័ណ្ណ ឬ  ប៉ាស្ព័រ ឬឯកសារដែលមានតំលៃស្នើរ នឹងអត្តសញ្ញាណប័ណ្ណ ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលនៅលេខរៀងទី២០ នឹងមាននិមិត្តសញ្ញាទេវតាបាចផ្កា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីអោយសម្តេចតេជោ ហ៊ុន សែន ដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍ និងរីកចម្រើនបន្តទៅមុខបន្ថែមទៀត ៕ ដោយ  ប៊ុន  រដ្ឋា