នាយទាហាន៧រូបនៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំត្រូវបានបំពាក់ឋានន្តរសក្តិថ្នាក់វរសេនីយ៍

0

កំពង់ធំ៖ ដើម្បីតបស្នងជាមួយនឹងការខិតខំប្រឹងប្រែង របស់នាយទាហាន ដែលជា ថ្នាក់ដឹកនាំ នៃតំបន់​ប្រតិបត្តិការសឹករងកំពង់ធំ ចំនួន ៧ រូប ត្រូវបានយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ជា ម៉ន មេបញ្ជាការង កងទ័ពជើងគោក និងមេបញ្ជាការយោធភូមិភាគទី៤  និង ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសម្រេចតំម្លើងឋានន្តរសក្តិថ្នាក់វរ សេនីយ៍ ដល់នាយទាហាន នៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

ពិធីបំពាក់ ឋានន្តរសក្តិថ្នាក់វរសេនីយ៍ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជា​ការរងយោធភូមិភាគទី៤ តំណាងឯកឧត្តម ជា ម៉ន មេបញ្ជាការយោធភូមិភាគទី៤ ដែលមានសមាសភាពថ្នាក់ដឹកនាំ មេបបញ្ជាការរង នាយសេនាធិការ នាយការិយាល័យសរុបចំនួន ១០៥ នាក់ចូលរួម បានប្រារព្វ​ឡើងនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ ក្នុងសាលប្រជុំ ទីបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្តាំផ្ញើរ ដល់នាយទាហានទាំងអស់ខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ក្នុងការងារ បំរើជាតិមាតុភូមិ គោរពវិន័យ គោរបទបញ្ជា គោរពការចាត់តាំង ឲ្យបានម៉ឺងម៉ាត់ ក្នុងនាមជាកងកម្លាំងកងយោ​ធពលខេមរភូមិន្ទ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ត្រូវខិតខំសិក្សាស្រាវជ្រាវ នូវបច្ចេកវិជ្ជាទំនើប រួមទាំង ចេតសាស្រ្តនានា ដើម្បីរិះរកចំណេះដឹង និងបទ​ពិសោធន៍សម្រាប់ប្រើប្រាស់ក្នុងអង្គភាព ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន  បានបន្តថាច្បាប់ស្តីពីលក្ខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ និងលក្ខណៈសម្បត្តិ ៥យ៉ាង របស់នាយទាហានជាថ្នាក់ដឹកនាំ រួមមានទី១- មជ្ឈមណ្ឌលប្រតិកម្មរហ័ស និងឈ្លាសវៃក្នុងការដោះស្រាយសភាពការណ៍ ដោយម៉ត់ចត់ មានសមត្ថភាពគ្រប់គ្រាន់ និងមានការសាមគ្គីល្អ ទី ២- ពេលទទួលបានបានបទបញ្ជា ត្រូវមានសមត្ថភាពក្នុងការសម្រេចភារកិច្ច ទាំងពេលបំពេញការងារក្នុងអង្គភាពក៏ដូចជានៅសមរភូមិ ទី ៣- ការគ្រប់គ្រងកងកម្លាំង និងចិញ្ចឹមទ័ព ទី៤ មានការទំនាក់ទំនងសាមគ្គីល្អ ជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចជំនាញ និងប្រជាពលរដ្ឋនៅមូលដ្ឋាន ទី៥- ផ្សារភ្ជាប់ខ្លួន ឬសមាហរណកម្មជាមួយថ្នាក់ជាតិ និងអន្តរជាតិ ។

     ដោយ ប៊ុន  រដ្ឋា