អាជ្ញាធរខេត្តតាកែវអំពាវនាវឲ្យមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ជាពិសេសប្រជាពលរដ្ឋបន្តដាំដើមឈើនៅតាមទីសាធារណៈដើម្បីសោភ័ណ្ឌភាពខេត្តរបស់យើង

0

តាកែវ ៖ ថ្លែងប្រាប់អ្នកសារពត៌មាន ក្នុងឱកាសដាំកូនឈើប្រណិត ៥ប្រភេទដែលជាប្ររាជជាអំណោយរបស់ព្រមហាក្សត្រ ឯកឧត្តម អ៊ូច ភា អភិបាល ខេត្តតាកែវ  បានធ្វើការអំពាវនាវឲ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជាពិសេសបងប្អូនប្រជាពលរដ្ឋ ត្រូវបន្តសកម្មភាពក្នុងការដាំដើមឈើឲ្យកាន់តែច្រើនជាងមុននៅតាមទីសាធារណៈ នៅក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវចូលរួមថែរក្សាទាំងអស់គ្នា ដើម្បីសោភ័ណ្ឌភាពរបស់ខេត្តយើង ។
ការថ្លែងបែបនេះនៅក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្ត រួមជាមួយនិងមន្ត្រីរាជការ មន្ទីរ ស្ថាប័នប្រដាប់អាវុធទាំងបីប្រភេទ បានចូលរួមដាំកូនឈើប្រណិតចំនួន ៥ប្រភេទ ដែលជាព្រះរាជជាអំណោយរបស់ព្រះមហាក្សត្រ ទ្រង់បានប្រទានអោយមកខេត្ត នៅតាមសួនច្បារខាងមុខមន្ទីរអប់រំយុវជន និងកីឡាខេត្តតាកែវ  នាព្រឹកថ្ងៃទី០៦ ខែ សីហាឆ្នាំ២០១៨  ។
ឯកឧត្តម អ៊ូច ភា អភិបាលខេត្តបានមានប្រសាសន៏បន្តថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតែខិតខំដាំដើមឈើ នៅតាមទីធ្លាអគារ និងតាមដងផ្លូវសាធារណៈនានា ឲ្យបានច្រើនជាអតិបរមា ដើម្បីជាទីដ្ឋានមានម្លប់ត្រជាក់ ត្រឈឹងត្រឈៃ ដល់ប្រជាពលរដ្ឋយើង ហើយទន្ទឹមនឹងនេះ សហគមន៍មូលដ្ឋាន សូមចូលរួមគ្រប់គ្រងថែរក្សាការពារ និងដាំដុះព្រៃឈើ ដែលអាចផ្ដល់ផលប្រយោជន៍យ៉ាងច្រើន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសម្រាប់ទ្រទ្រង់ ជីវភាពរបស់ប្រជាជនផងដែរ។
ឯកឧត្តមអភិបាលខេត្តបានបន្តថា អាជ្ញាធមូលដ្ឋានក៏ត្រូវធ្វើចលនាឲ្យប្រជាជនកម្ពុជាយើងទាំងអស់គ្នា ត្រូវចូលរួមដាំដើមឈើឡើងវិញនៅគ្រប់ទិសទី ដើម្បីបង្កើនធនធានព្រៃឈើ ក្នុងការរក្សានិយតភាពនៃប្រភពទឹក សម្រួលធាតុអាកាសឲ្យមានប្រក្រតីភាព អនុគ្រោះដល់ជីវិតរស់នៅរបស់មនុស្ស-សត្វ និងអំណោយផលដ៏ប្រសើរ ដល់ការដាំដុះដំណាំសព្វសារពើរបស់ប្រជាកសិករ៕ តាកែវ