ក្រុមពលរដ្ឋ៤២គ្រួសារទំនាស់ដីធ្លីនិងលោក ចាន់ កាំង មន្ត្រីកំពង់ផែស្វយត័បានមកចាប់ឆ្នោតយកលេខសំគាល់ក្បាលដី

0

ព្រះសីហនុ៖ ក្រុមពលរដ្ឋចំនួន៤២គ្រួសារដែលមានទំនាស់ដីធ្លីជាមួយលោក ចាន់ កាំង មន្ត្រីកំពង់ផែស្វយត័ក្រុងព្រះសីហនុ បានមកចាប់ឆ្នោតយកលេខសំគាល់ក្បាលដីបន្ទាប់ពីមានការផ្សះផ្សារដោយជោគជ័យ ពីអភិបាលខេត្តព្រះសីហនុ ។

ការចាប់ឆ្នោតនេះត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី១៦ខែសីហាឆ្នាំ២០១៨ ក្រោមវត្តមាន ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ អាជ្ញាធរក្រុង សង្កាត់ ភូមិ ថ្នាក់ដឹកនាំមន្ទីរដែនដីខេត្ត ភាគីទំនាស់ តំណាងកំពុងផែស្វយត័ផងដែរ។

ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថាចាប់ពីពេលនេះតទៅទំនាស់នេះត្រូវបានបញ្ចប់ជាស្ថាពរហើយ។ឯកឧត្តម យន្ត មីន ស្នើអោយប្រធានមន្ទីរដែនដីសម្រួលធ្វើប័ណ្ណជូនពលរដ្ឋស្របតាមច្បាប់។ឯកឧត្តម ក៏បានថ្លែងអំណរគុណភាគីទំនាស់ដែលបានយល់ព្រមព្រៀងបញ្ចប់វិវាទនេះយឈរលើគោលការឈ្នះក្រោមកិច្ចសម្របសម្រួលរបស់រដ្ឋបាលខេត្តព្រះសីហនុ។

សូមបញ្ជាក់ថាទំនាស់នេះបានអូសបន្លាយតាំងពីឆ្នាំ២០១២មកម្លេះដោយភាគីក្រុមលោក ចាន់ កាំង បានឈូសឆាយកំទេចផ្ទះប្រជាពលរដ្ឋអស់ក្រោយពេលឈ្នះក្តីតាមប្រពន្ធ័តុលាការ៕