ករណីអគ្គីភ័យ លេបត្របាក់តូបអាជីករផ្សារោងកលឿ ប្រទេសថៃ

0

ផ្សាររោងក្លឿ៖ ករណីអគ្គីភ័យ លេបត្របាក់តូបអាជីវករ លក់ដូរ អក្សរB ផ្សារថ្មថ្មី ដែលហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ០៥និង៥៥ នាទីក្នុងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ឆេះស្ទើរទាំងស្រុង សម្លេងស្រែកទ្រហ៊ោយំ របស់អាជីវករ ដែលលក់ដូរ ក្នុងផ្សាររោងក្លឿ ប្រទេសថៃ។ បើតាមពលរដ្ឋ ដែលជាអាជីវករ បានប្រាប់អង្គភាពព័ត៌មានអោយដឹងថា៖ កាលដែលឆេះដំបូង គឺផ្តើមចេញពី តូបលក់គ្រឿងភ្លេង ហើយបានឆេះ រីករាលដាល ដល់តូបផ្សេងៗទៀត អស់មួយចំនួនធំ។ បើតាមសមត្ថកិច្ចថៃ បានប្រាប់ឱ្យដឹងថា៖ នេះគឺជាហេតុការណ៍មួយ គួរឱ្យភ័យខ្លាចបំផុត ដែលបានកើតឡើង មកលើអាជីវករ ដែលលក់ដូរ ក្នុងផ្សារនេះ នៅពេលនេះ កម្លាំងអន្តរាគមន៍ ជួយពន្លត់អគ្គីភ័យ យ៉ាងសស្រាក់សស្រាំ ដោយប្រើរថយន្ត ដឹកទឹកមកដល់ ចំនួន០៤គ្រឿង ហើយអាចលើស ពីនេះទៅទៀត។ ចំពោះការកើតហេតុខាងលើ នេះ ខាងសារព័ត៌មានយើង នៅមិនទាន់ដឹង ពីការខាតបង់ របស់របរ និង ថវិការប៉ុន្មាននោះទេ៕ ព័ត៌មានបឋម