អភិបាលព្រះសីហនុ ចុះពិនិត្យស្ថានភាពទេឹកជំនន់នៅស្រុកកំពង់សីលា

0

ព្រះសីហនុ៖  អភិបាលចុះពិនិត្យស្ថានភាពទេឹកជំនន់នៅស្រុកកំពង់សីលាដែលបង្កការជន់លិចផ្លូវជាតិលេខ៤ចំណុចស្ពានស្ទឹងសំរោង។នៅម៉ោង១,០០រសៀលនេះបានបើកអោយរថយន្តតូចចរាចរណ៍វិញហើយដោយឡែករថយន្តធំហាមមិនអោយឆ្លងកាត់នៅឡើយ។
ព្រឹកថ្ងៃអាទិត្យទី១៩ខែសីហាឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានចុះពិនិត្យស្ថានភាពទឹកជំនន់ដែលលិចនៅចំណុចស្ពានស្ទឹងសំរោង។នៅព្រឹកថ្ងៃទី១៩នេះ ស្ថានភាពទឹកបានស្រកចុះវិញហើយ។
គិតត្រឹមម៉ោង១,០០ រសៀលថ្ងៃនេះរថយន្តតូចអាចអោយឆ្លងកាត់បានឡើងវិញចំណែករថយន្តដឹកជញ្ជូនធំៗមិនអនុញ្ញាតអោយធ្វើចរាចរណ៍ទេ។ឯកឧត្តម យន្ត មីន បញ្ជាក់ថា ទីនេះចំណុចទំនាបជាងគេអោយតែមានភ្លៀងធ្លាក់ច្រើនងាយនឹងលិចណាស់។ពលរដ្ឋដែលនៅតំបន់នោះមិនមានបញ្ហាអ្វីចោទធ្ងន់ធ្ងរដល់ពួកគាត់ឡើយ។តែយ៉ាងណា ឯកឧត្តម អំពាវនាវសូមអោយប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ពិសេសកូនចៅតូចៗ។
ជាមួយគ្នានេះក៏បានស្នើក្រុមហ៊ុនដឹកជញ្ជូនទាំងឡាយមានការយោគយល់ផងដែរចំពោះការអោយផ្អាកចរាចរណ៍បណ្តោះអាសន្ននេះព្រោះខ្លាចបណ្តាលអោយស្រុតខូចផ្លូវ។លោក សៅ បុរីវឌ្ឃនៈ អភិបាលស្រុកកំពង់សីលា បញ្ជាក់ថា ជំនន់នេះមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ពលរដ្ឋឡើយគ្រាន់តែផ្អាកចរាចរណ៍បណ្តោះអាសន្នប៉ុណ្ណោះ។

លោក ហេង សោភណ្ឌរិទ្ធ ប្រធានមន្ទីរធនធានទឹកស្តីទី បញ្ជាក់ថាទឹកនេះជន់បែបនេះដោយសារមានភ្លៀងធ្លាក់ច្រើនជួរភ្នំក្រវ៉ាញមួយទៀតចំណុចដែលលិចនេះទំនាបខ្លាំង។បើមិនមានភ្លៀងថែមទឹកអាចស្រកវិញ។តែជាការកត់សំគាល់ទឹកបានកំពុងស្រកចុះបណ្តើរៗហើយ៕