ពលរដ្ឋដែលមានជីវភាពមិនសមរម្យ១គ្រួសារទៀតនៅភូមិ ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណទទួលអំណោយពីក្រុម១៥៧

0

បន្ទាយមានជ័យ៖  ដោយមានការចង្អុលបង្ហាញពីឯកឧត្ដម ម៉ឹង ពន្លកប្រធានចលនាយុវជនកម្ពុជា.ក្រុម (១៥៧)ចលនាយុវជនកម្ពុជាសាខាខេត្តបន្ទាយមានជ័យ ( ក្រុម១៥៧ )នៅ ថ្ងៃទី ៨កើតស្រាពណ៌សំរិទ្ធស័ក ព.ស ២៥៦២ត្រូវថ្ងៃទី១៩ខែសីហាឆ្នាំ២០១៨ ឯកឧត្តម ឧត្តមសេនីយ៍ទោ ចៅ ជីអាន ប្រធាន ចលនាយុវជនកម្ពុជាសាខាខេត្តបន្ទាយមានជ័យ ( ក្រុម១៥៧ ) ក្រុមការងារចុះនាំអំណោយចែកជូនពលរដ្ឋដែលមានជីវភាពមិនសមរម្យ១គ្រួសារទៀតនៅភូមិ ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណខេត្តបន្ទាយមាជ័យ។
ក្រុមចលនាយុវជនកម្ពុជាសាខាខេត្តបន្ទាយមានជ័យ ( ក្រុម១៥៧ ) មានវត្តមានលោក អ៊ុង ម៉ៅ លោក ជា សុវណ្ណធួន លោក តឹក សុភ័ក្រ និងសមាជិកក្រុម១៥៧ ជាច្រើននាក់ផ្តល់ជូនគ្រួសាក្រីក្រ១ ឈ្មោះ អ៊ុក ធន អាយុ ៧៥ឆ្នាំធ្វើជាកម្មរក្នុងមន្ទីរពេទ្យកម្ពុជាជប៉ុន មង្គលបុរី ប្រពន្ធ ព្រំ សាម៉ន ៧៦ឆ្នាំ និងចៅប្រុសផ្ទុុកមេរោគអេដស៍ រស់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីភ័ណ និងផ្លល់ថវិការជូន២គ្រួសា រ ទៀតជាជនចាស់ជរា។
អំណោយដែលត្រូវចែកជួននាថ្ងៃនេះរួមមាន៖ អង្ក៥០គក ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១ យួរត្រីខ១យួរ ប្រេងឆា១លីត ស្កស១គក អំបិល៥ មី១កេះ ថវិការ១០ម៉ីនរៀល ដោយជនចាស់ជរា២នាក់នៅក្នុងភូមិជាមួយ ត្រូវបានប្រគល់ជូនក្នុងម្នាក៥ម៉ឺនរៀល។
លោកមេភូមិបីនិងក្រុមការងារភូមិ ថ្លែងនូវអំណរគុណចំពោះការយកចិត្តទុកដាក់ពីក្រុមការងារ ចលនាយុវជនកម្ពុជាសាខាខេត្តបន្ទាយមានជ័យ ( ក្រុម១៥៧ ) ដែលតែង ចែករំលែកថវិការផ្ទាល់ខ្លួនជួយដល់ទុរគត់ជន អ្នកផ្ទុកមេរោគអេដស៍ កុមារកំព្រា និងចាស់ជរាគ្មានទីពឹង ដូចក្នុងពេលនេះ ក្រុមកាងារបានជួយគ្រួសារ១ដែលកំពុងខ្វះខាត ១នេះ រំលែកបន្ទុកអជ្ញាធម៏មូលដ្ឋាន។
លោកមេភគមិ សង្ឃឹមថាអស់លោកនិងបន្ត ប្រពៃណីដ៍ល្អនេះជួយដល់ក្នុងមូលដ្ឋានយើងដើម្បីបានជីវភាពប្រសើជាងនេះ៕ដោយ៖ ឃិន គន្ធា