សកម្មភាពឈូសឆាយដីព្រៃបំរុងរបស់រដ្ឋនៅតែបន្តយ៉ាងអាណាធិបតេយ្យនៅក្នុងស្រុកប្រាសាទសំបូរ

0

ខេត្តកំពង់ធំៈ  ដីព្រៃបំរុងរបស់រដ្ឋជិត៥០ហិចតា ត្រូវបានក្រុមឈ្មួញយកគ្រឿងចក្រទៅឈូសឆាយយ៉ាងរំភើយ ដោយ ពុំខ្លាចច្បាប់បន្តិចសោះឡើយ ជាក់ស្តែងនៅរសៀលថ្ងៃទី៣ខែតុលាឆ្នាំ២០១៦នេះបានឃើញលោក ហោ តាំងអ៊ី ជាមន្ត្រីសាលាស្រុកប្រាសាទសំបូរបានយកគ្រឿងចក្រទៅឈូសឆាយដីព្រៃនៅចំនុច អូរ អ្នកតាកែ ស្ថិតនៅភូមិសង្គមថ្មី ឃុំតាំងក្រសៅរ៏ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ប្រភពព័ត៍មានពីកន្លែងកើហេតុបានបង្ហើបឲ្យដឹងថាដីរាប់សិបហិចតានៅកន្លែងខាងលើនេះគេមិនដែលឃើញមានអ្នកណាហ៊ានយកគ្រឿងចក្រទៅឈូសឆាយលើដីព្រៃបំរុងនេះឡើយ ទើបតែរយៈពេល ប៉ុន្មានថ្ងៃ នេះ គេបានឃើញលោក ហោតាំងអ៊ី ជាមន្ត្រីសាលាស្រុកប្រាសាទសំបូរ បានយកគ្រឿងចក្រ២គ្រឿង ទៅធ្វើ សកម្មភាពឈូសឆាយនៅលើចំនុចដីព្រៃ បំរុងនេះ ដោយគេសង្ស័យថា មានការបើកភ្លើង ខៀវពីសមត្ថកិច្ច ជំនាញនិងអាជ្ញាធរមូលដ្ឋាន។
ជាមួយករណីចោទប្រកាន់នេះដែរលោក ហោតាំងអ៊ី មន្ត្រីសាលាស្រុកនិង ជាម្ចាស់គ្រឿងចក្រមិន អាចសុំ ការបំភ្លឺបានទេ ពីព្រោះទូរស័ព្ទចូលជាច្រើនលើកតែគ្មានអ្នកលើកទទួលឡើយ។ចំនែក លោកខៀវប៉ាង អភិបាលស្រុកប្រាសាទសំបូរ បានឆ្លើយថាដីនៅចំនុចនេះជាដីបំរុងរបស់រដ្ឋ ហើយលោកមិនបានអនុញ្ញាតិ ឲ្យមានការឈូសឆាយទេ! បន្ទាប់ពីទទួលព័ត៍មាននេះបានហើយ ចាំលោកបញ្ជាឲ្យ សមត្ថកិច្ចចុះទៅពិនិត្យ ទីតាំងនោះ បើមានលោកនឹងចាត់ការ!
ពាក់ព័ន្ធការឈូសឆាយដីព្រៃនេះ លោកតឹបញាតា នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំបាននិយាយថា បើដីមានប្លង់កម្មសិទ្ធខេត្តបានអនុញាតិឲ្យឈូសឆាយមែនតែបើមន្ត្រីរបស់លោកចុះទៅពិនិត្យនៅចំនុចនោះ ឃើញថាគ្មានបង្លង់ទេ!លោកនឹងចាត់វិធានការតាមច្បាប់។មហាជនបាននិយាយរិះគន់ថា សកម្មភាព ឈូស ឆាយដីព្រៃបានកើតឡើងមិនឈប់ឈរនេះទំនងជាមានចរចារគ្នាទុកមុន ជាមួយមន្ត្រីជំនាញ និងអាជ្ញាធរ មូលដ្ឋាន។
ដោយ ប៊ុន រដ្ឋា

 

photo_2016-10-03_17-02-36-2 photo_2016-10-03_17-02-30 photo_2016-10-03_17-02-24 photo_2016-10-03_17-02-19