កាកបាទក្រហមកម្ពុជានិងនគរបាលអគ្គីភ័យបណ្តុះបណ្គាលយុវជនស្ម័គ្រចិត្តនិងសិស្សពី វិធីការពារនិងពន្លត់ងអគ្គីភ័យ

0

បន្ទាយមានជ័យ :កាកបាទក្រហមកម្ពុជាថ្នាក់កណ្តាលនិងសាខាខេត្ត សហការនិងនគរបាលបង្ការនិងពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេរត្តបន្ទយាមានជ័យបានផ្សព្វផ្សាយដល់ដល់យុវជនស្ម័គ្រចិត្តនិងសិស្សមកពីវិទ្យាល័យសម្តេចឱ វិទ្យាល័យអូរអំបិលពី វិធីការពារនិងពន្លត់ងអគ្គីភ័យ។
លោកស្រី ឆាន់ ច័ន្ទសោភា នាយិការរងវិទ្យាល័យសម្តេចឱនិងជាសមាជិកគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថ្ងៃទី០១ខែមីនាឆ្នាំ២០១៧ថា :យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពូជានិងសិស្សានុសិស្ស ដែលជ្រើសរើសមកពី២វិទ្យាល័យនេះ បានចូលរួមមានចំនួន៥០០នាក់។
ពួកគេនឹងទទួលការបង្ហាញពីលំហាត់ឆ្លើយតបគ្រោះអគ្គីភ័យដើម្បីបង្កាខ្លួននៅពេលដែលមានហេតុការដោយអគ្គីភ័យ។មន្ត្រីកាកបាទក្រហមកម្ពុជាថ្នាក់កណ្តាលនិយាយថា:ការផ្សព្វផ្សាតយពីវិធីបង្ការនិងពន្លត់អគ្គីភ័យនេះក្នុងគោលបំណងអោយយល់ដឹងពីវិធីការពារអគ្គីភ័យ ។ចង់អោយសិស្សានុសិស្សទាំងអស់មានសមត្ថភាព ផ្សព្វផ្សាយបន្តដល់សាលារៀននិងសហគមន៍។ ត្រៀមបង្កាអគ្គីភ័យជាមុននិងវិធីប្រើប្រាស់បំពង់អគ្គីភ័យ(ABC)។
ក្រៅពីបង្ហាញពីសញ្ញាស្តីពីវចំហេះ មានសារធាតុឆេះ ប្រភពកំដៅ អុកសុីសែន ។ពីប្រភេទនៃចំហេះ នានា ,ពីភាពខុសគ្នានៃចំហេះនិងអគ្គីភ័យ លោកបានបង្ហាញពីមូលហេតុនាំអោយអគ្គីភ័យរួមមាន :អគ្គីភ័យដោយការដុត អគ្គីភ័យដោយល្មើសនិងបទបញ្ជា អគ្គីភ័យដោយការធ្វេសប្រហែស,​អគ្គីភ័យដោយការអា​ក់រអួល​ផ្នែកបច្ចេកទេសគ្រឿងម៉ាស៊ីន និងអគ្គីភ័យដោយការជះឥទ្ធិពលពីធម្មជាតិជាដើម។
លោក គង់ កុសល់ អនុប្រធានការិយាល័យនគរបាលបង្កានិងពន្លត់អគ្គីភ័យនៃស្នងការនគបាលខេត្តបន្ទាយមានជ័យបានបង្ហាញណីបិធានការបង្ការអគ្គីភ័យប្រភេទ AដលM ,របៀបប្រើប្រាសបំពង់អគ្គីភ័យនិងវិធីរំដោះខ្លួនពេលមានអគ្គីភ័យ៖ដូចជា ស្វែងរកនិងពិនិត្យសញ្ញាព្រួញច្រកចេញ,ហាមរត់បញ្ច្រាសទិសគ្នា,ពេលចេញមកក្រៅហាមចូលវិញជាដើម។
លោក លី សារី អភិបាលរងខេត្តនិងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យនិយាយថា: ការផ្សព្វផ្សាយស្តីពីវិធីពន្លត់អគ្គីភ័យនេះ ក្មួយៗយុវជននិងសិស្សានុសិស្សដែលចូលរួមត្រូវតែយកចិត្តទុកដាក់ស្វែងយល់ ហើយយកការយល់ដឹងនិងចងចាំ។
លោក លី សារី និយាយបន្តថា: បន្ទាប់ពីនេះ ក្មួយៗសូមជួយប្រាប់បន្តនិងណែនាំពីការអប់រំណែនាំបន្តដល់សិស្សនៅសាលារៀននិងពលរដ្ឋនៅសហគមន៍ដើម្បីត្រៀមបង្កាអគ្គីភ័យដែលកើតឡើងត្រូវជួយនិងសង្គ្រោះបឋមមុននិងក្រុមបង្កានិងពន្លត់អគ្គីភ័យទៅដល់ការពារខ្លួនឯងនៅពេលកើតមាន៕ដោយ:ឃិន គន្ធា