VIDEOពិធីផ្សព្វផ្សាយក្រមសីលធម៌សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទនគរបាលជាតិ ក្នុងដំណើរការបោះឆ្នោត

0

ខេត្តកំពង់ធំ.ពិធីផ្សព្វផ្សាយមួយត្រូវបានធ្វើឡើងនៅទីបញ្ជាការតំប្រតិបត្តិការសឹករងកំពង់ធំ ដល់មេបញ្ជាករង នាយរងនិងគ្រប់កងឯកភាពចំណុះឲ្យតំបន់សឹក ស្តីអំពីក្រមសីលធម៌សម្រាប់ កងយោធពលខេមភូមិន្ទ នគបាលជាតិ និងភ្នាក់ងារសន្តិសុខជាតិ ដើម្បីអនុវត្តក្នុងដំណើរការបោះឆ្នោត

ការប្រតិបត្តិ ក្នុងដំណើរការបោះឆ្នោត។

ជាក់ស្តែង មេបញ្ជាការគ្រប់កងឯកភាពចំណុះបញ្ជការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចំនួន 96 នាក់ ត្រូវបានចូលរួមស្តាប់យ៉ាងយកចិត្តទុកដាក់ ពីក្រមសីលធម៌ សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ នគរបាលជាតិ និងភ្នាក់ងារសន្តិសុខបោះឆ្នោត ដើម្បីរួមគ្នាគោរពអនុវត្តតាមក្រិដ្ឋក្រមនិងច្បាប់នៃការបោះឆ្នោតនៃព្រះរាជណាចក្រកម្ពុជា។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការកំពង់ធំ បានមានប្រសាសន៍ថា គោលបំណងនៃការផ្សព្វផ្សាយ ក្រមសីលធម៌ ដល់កងយោធពលខេមរភូមិន្ទនេះ គឺជាការផ្សព្វផ្សាយបន្តចំណេះដឹងដល់ ទាហានគ្រប់រូប ក្នុងដំណើរការបោះឆ្នោតនៅពេលខាងមុខ ជូនដល់ថ្នាក់ដឹកនាំក្នុងជួរមេបញ្ជាការរង នាយនាយរងសេនាធិការ នាយ នាយរងការិយាល័យ និងមេបញ្ជាការគ្រប់ផ្នែកសឹករងក្រុង ស្រុក មេបញ្ជាការវរសេនាតូចលទាំងពីរ សារុបចំនួន96 នាក់ ដើម្បីឲ្យ​បងប្អូន​យើង​យកទៅផ្សព្វផ្សាយរៀនសូត្របន្តជូនដល់យោធិនយើងក្រោមឱវាទ​ឲ្យ​បាន​គ្រប់​ៗគ្នា​ ក្នុងគោលបំណងបញ្ចៀសឲ្យបានដាច់ខាតនូវបាតុភាពខុសឆ្គងទាំងឡាយណាដែលក្រមសីលធម៏បាន។y

ពិធីផ្សព្វផ្សាយនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី 09-3-2017 នាសាលប្រជុំបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលមានឯកឧត្តម ឧត្តមសេនិយត្រី សោម សុ៑ន មេបញ្ជាការតំបន់សឹករងកំពង់ធំ បានធ្វើជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយ ក្រមសីលធម៌ សម្រាប់យោធិន នៃខភម នគរបាលជាតិ និងភ្នាក់ងារសន្តិសុខបោះឆ្នោត ។
ដោយ. បុ៑ន. រដ្ឋា