ឃាត់ខ្លួនមុខ សញ្ញាចែកចាយគ្រឿងញៀនម្នាក់និងថ្នាំញៀន ៤កញ្ចប់

0

ខេត្តកណ្តាល៖ ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀ នម្នាក់ត្រូវនគរបាលឃាត់ខ្លួនបានដកហូតថ្នាំញៀនចំនួន៤កញ្ចប់ ហេតុការនេះកើតឡើងកាលពី

វេលាម៉ោង៨និង៤០នាទីថ្ងៃទី៩ខែមេសាឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិភ្នំ ឃុំផ្សារដែក ស្រុកពញឮ ខេត្តកណ្តាល ។
នគរបាលបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ វែង ដារា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សមានទីលំនៅភូមិកន្ធាំ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
នគរបាលបានបន្តថា មុនពេលកើតហេតុដោយប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានរាយការណ៍ឃើញមុខសញ្ញាកំពុងធ្វើសកម្មភាពចែកចាយគ្រឿងញៀន ពេលនោះកម្លាំង នគរបាលបានចុះទៅរួចប្រទះឃើញរួចឃាត់ដើម្បីត្រួតពិនិត្យរួចរកឃើញថ្នាំញៀន៤កញ្ចប់ និងសម្ភារៈវេចខ្ចប់មួយចំនួនទៀត ទើបនាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋានដើម្បីកសាងសំណុំរឿងទៅកាន់តុលាការចាត់ការបន្តទៅតាមផ្លូវច្បាប់៕