មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ចុះពិនិត្យខ្នងផ្ទះពលរដ្ឋនិងគ្រួសារទ័ពដែលបានរងគ្រោះដោយសារគ្រោះធម៌ជាតិខ្យល់កន្ត្រាក់!

0

ព្រះវិហាេ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ អមដំណេីរដោយឯកឧត្តមមេបញ្ជាការ មេបញ្ជាការរង ចុះពិនិត្យមេីលខ្នងផ្ទះប្រជាពលរដ្ឋ និងបងប្អូនគ្រួសារកងទ័ព ដែលរងផលបះពាល់ដោយសារគ្រោះធម៌ជាតិខ្យល់កន្ត្រាក់ កាលពីវេលាម៉ោងជាង១ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ ត្រូវនិងថ្ងៃ១កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ពុទ្ធស័ករាជ២៥៦២ បានធ្វេីអោយខ្នងផ្ទះជាច្រេើនរបើកដំបូល និងដួលរលំស្ថិតក្នុងឃុំចំនួន២ ន័យស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោក មូល ម៉ាប់ មេឃុំកន្ទួត បានអោយដឹងថា ភូមិចំនួន៤ក្នុងឃំុកន្ទួត បានរងផលបះពាល់ដោយសារគ្រោះធម៌ជាតិខ្យល់កន្ត្រាក់សរុបចំនួន៧៨ខ្នងផ្ទះ ក្នុងនោះរបើកតំបូលចំនួន៧៣ខ្នង ដួល និងលោតចេញពីជើងតាងចំនួន៥ខ្នង តែសំណាងល្អមិនបណ្តាលអោយមានមនុស្សណាម្នាក់បាត់បង់អាយុជីវិត ឬក៍រងរបួសនោះឡើយ។

ដោយឡែកលោក ប្រាក់ ភី មេឃុំស្រអែម បានបញ្ជាក់អោយដឹងដែរថាភូមិចំនួន៣ ក្នុងឃុំស្រអែម បានរងផលបះពាល់ដោយសារខ្យល់កន្ត្រាត់សរុបចំនួន១៤២ខ្នងផ្ទះ ក្នុងនោះរបើកតំបូលទាំងស្រុងចំនួន១៨ខ្នង របើកមួយចំហៀងចំនួន៥៣ខ្នង របើកមធ្យមចំនួន៥៨ខ្នង រលំដល់ដីទាំងស្រុងចំនួន១០ខ្នង និងត្រេតចំនួន៣ខ្នង លោកថាភូមិធម៌ជាតិសម្តេចតេជោ ខូចខាតចំនួន៥០ខ្នង ភូមិស្រអែមខូចខាតចំនួន៧១ខ្នង និងភូមិចំបក់សែនជ័យចំនួន២១ខ្នងផងដែរ។

សូមបញ្ជាក់ផងដែរថា នៅក្នុងដំណេីរចុះពិនិត្យខ្នងផ្ទះពលរដ្ឋ បងប្អូនគ្រួសារកងទ័ពនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានជួយឧបត្ថម្ភថវិការចំនួន១លានរៀល រួមនិងសម្ភារៈ គ្រឿងឧបភោគបរិភោគមួយចំនួនដល់ក្រុមគ្រួសារអតីតយុទ្ធជនមួយគ្រួសារ នៅវរសេនាតូច៣៨១ ឈ្មោះ លោកមាស ភី អាយុ៥៥ឆ្នាំ មានកូនចំនួន៣នាក់ក្នុងបន្ទុក ដោយកាលពីវេលាម៉ោងប្រមាណជាង១២ ថ្ងៃទី១៤ ខែមេសា ត្រូវនិងថ្ងៃ១៤រោច ឆ្នាំរកា នព្វស័ក ពុទ្ធស័ករាជ២៥៦១ គ្រឹះស័ករាជ ២០១៨ ជាថ្ងៃទទួលទេវតាថ្ងៃទី១ ផ្ទះឈើមួយខ្នងរបស់លោក មានទទឹង៧ម៉ែត្របណ្តោយ៩ម៉ែត្រ ត្រូវបានអគ្គីភ័យឆេះខ្ទិចអស់ទាំងស្រុង ដែលបណ្តាលមកពីភ្លើងទាន។

ដោយសារការយកចិត្តទុក្ខដាក់ ពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចំពោះគ្រួសារអតីតយុទ្ធជន ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក រួមជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ទោ លី ស៑ុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ និងដោយមានការឯកភាពចូលរួមខ្ពស់ពីសំណាក់ឯកឧត្តម អ៑ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានសន្និយាថានិងធ្វេីផ្ទះឈើមួយខ្នង ដែលមានទំហំទទឹង៧ម៉ែត្រ និងបណ្តោយ៩ម៉ែត្រ ជូនក្រុមគ្រួសារលោក មាស ភី ក្រោយពិធីបុណ្យចូលឆ្នាំរួចផងដែរ៕ សួនលីណា