​នាយ​ឧ​ត្ត​ម​សេនីយ៍ គីម ប៊ុន​ថា​ន ចុះសួរសុខទុក្ខ​ ​បងប្អូន​ក្នុង​កងពលតូច​អន្តរាគមន៍​លេខ​៩

0

​ព្រះវិហារ៖លោក នាយ​ឧ​ត្ត​ម​សេនីយ៍ គីម ប៊ុន​ថា​ន អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជានា​យក រង​ខុទ្ទកាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន អមដំណើរ​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ច័ន្ទ លំផាត់ នាយរង​សេនាធិការ​ចំរុះ និង​ជា​នាយ​លេខាធិការដ្ឋាន​សេនាធិការ​ចំរុះ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​ពិនិត្យ​ស្ថានភាព​

រស់ របស់​នៅ​បងប្អូន​ក្នុង​កងពលតូច​អន្តរាគមន៍​លេខ​៩ ដែលមាន​ទីតាំង ស្ថិតក្នុង​ភូមិសាស្ត្រ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។​យោងតាម​របាយការណ៍​របស់លោក ឧ​ត្ត​ម​សេនីយ៍​ទោ ដួង ច័ន្ទ មេបញ្ជាការ​កងពលតូច​អន្តរាគមន៍ លេខ​៩ បានបញ្ជាក់​អំពី​ការងារ​អភិវឌ្ឍន៍​០៦​ខែ ដើមឆ្នាំ​២០១៤ ក្នុងនោះ​ការងារ​កសាង កងពល​បាន​សាងសង់ ផ្ទះ​បណ្តោះអាសន្ន​ឲ្យ​គ្រួសារ​ទ័ព​បាន ៥៧​ខ្នង​,​ត​សំ​យ៉ាប​ផ្ទះ​គំរូ ២១​ខ្នង​,​ជីក​អណ្តូងទឹក ១១​អណ្តូង​,​ជីក ស្រះ ទឹក​ឯកជន ០៥​ស្រះ​,​ធ្វើ​បង្គន់​អនាម័យ ០៣, ធ្វើ​ទ្រង់មាន់​តាម​ផ្ទះ ១៦៦​ទ្រុង​, ចាក់ដី​បំពេញ​ទីធ្លា​សាលារៀន ៦០​ឡាន និង ចាក់ដី ឈូសឆាយ​ផ្លូវ​ចូល​ភូមិ​បាន ១៧​ខ្សែ ស្មើនឹង ២០០​ឡាន ។ ចំពោះ​ការងារ​បង្ក បង្កើន​ផល កងពល​បាន​សំអាត​ព្រៃ​ដីស្រែ ១៨៨,៤៤៨​ហិកតា​, ភ្ជួរ​ដី​គ្រួសារ​ទ័ព ៧៥៨,៣៥៥​ហិកតា​, ដាំ ដំ​ឡួ​ង​មី ៥៣,៣៩​ហិកតា​, ដាំ​ស្វាយ ៧២៩១​ដើម​,​ដាំដូង ៧៤៨​ដើម​,​ដាំចេក ៤៧១០ គុម្ព​, ដាំ​បន្លែ​គ្រប់​ប្រភេទ ២១,២៥​ហិកតា និង ព្រួស ស្ទូង ដាំ​ស្រូវ​បាន ១០៨,០២៥​ហិកតា ។

ដោយឡែក ការងារ​ចិញ្ចឹមសត្វ កងពល បាន​ចិញ្ចឹម​គោ ៦៦​ក្បាល​, ចិញ្ចឹម​ជ្រូក ៣៤៤​ក្បាល​,​ចិញ្ចឹម​មាន់ ៨១៣៩​ក្បាល​,​ចិញ្ចឹម​ទា ៣៩០៣,​ចិញ្ចឹម​ក្ងាន ២១៤​ក្បាល និង ចិញ្ចឹម​មាន់ទោ ០៩​ក្បាល ។​
​ក្នុងឱកាស​ចុះសួរសុខទុក្ខ​នោះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គីម ប៊ុន​ថា​ន បាន​កោតសរសើរ​ចំពោះ នាយទាហាន នាយទាហានរង និង​ពលទាហាន ជាពិសេស​មេបញ្ជាការ​ក​ង​ពល ដែល​បាន​ខិតខំ​ប្រឹងប្រែង និង ឆ្នៃប្រឌិត​ខ្ពស់ ដឹកនាំ​បងប្អូន​ក្នុងការ​ស្ថាបនា​សំណង់​ជាច្រើន​ក្នុង​កងពល ព្រម​បំផុស​ឲ្យ​បងប្អូន​ចេះ​ភ្ញាក់រ​ព្ញ​ក​ខ្ពស់ ដាំ​ដំណាំ​គ្រប់​ប្រភេទ ចិញ្ចឹមសត្វ​ជាច្រើន​សន្ធឹកសន្ធាប់ ដើម្បី​អភិវឌ្ឍន៍​កងពល​រប​ស់​ខ្លួន​មានការ​រីកចំរើន លើក ស្ទួយ​ជីវភាព​បងប្អូន​ឲ្យ​កាន់តែ​ល្អប្រសើរ​ផងដែរ ។

​ដោយ​ឈានចូល​រដូវ​ស្សា​នេះ សំបូរ​ភ្លៀង​ធ្លាក់​ច្រើន លោកនាយ​ឧ​ត្ត​ម​សេនីយ៍ បាន​ក្រើនរ​ព្ញ​ក​ដល់ បងប្អូន ថែរក្សា​សុខភាព​ឲ្យ​បានល្អ និង យកចិត្តទុកដាក់​ថែទាំ លេណដ្ឋាន អាវុធ​គ្រាប់រំសេវ​គ្រប់​ប្រភេទ ត្រូវ រៀបចំ​ទុកដាក់​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ។​
បន្ទាប់ មក​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​ចុះ​ត្រួត​ពិនិត្យមើល​ទីតាំង​ចិញ្ចឹម​ជ្រូក ស្រះ​ទឹក ផ្ទះបាយ ក្នុង កងពល​ទាំងមូល​ផងដែរ ៕005 004