​នៅ​ទីបំផុត​តំបន់​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិ​ន នឹងមាន​ផ្សារ​អន្តរជាតិ​មួយ ក្នុងពេល​ដ៏​ឆាប់​ខាងមុខនេះ ដែល​ការបង្កើត​ផ្សារ​នេះ គឺ​សម្រាប់​ប្រជាពលរដ្ឋ​ខេត្តតាកែវ ជាប់​

0

ខេត្ត​អាងយ៉ាង ប្រទេស​វៀតណាម​ ​នៅក្នុង​ពិធី​ចុះហត្ថលេខា លើ​អនុស្សារណៈ នៃ​កិច្ចសហប្រតិបត្តិការ ស្ដីពី​ការអភិវឌ្ឍន៍​ទីផ្សារ នៅ​ច្រកទ្វារព្រំដែន អន្តរជាតិ​ភ្នំ​ដិ​ន រវាង​សភាពាណិជ្ជកម្ម​មណ្ឌល ខេត្តតាកែវ កំពត ជាមួយ​ក្រុមហ៊ុន​រៀល​ខូ ខេ​ម​បូ​ឌា អិ​ល​ធី​ឌី នៅ​សាលា​ខេត្តតាកែវ ។​ តំណាង​សភាពាណិជ្ជកម្ម​ខេត្ត​ទាំង​៣ បាន​ថ្លែង​ឲ្យ​ដឹងថា បច្ចុប្បន្ន នេះ កន្លែង​ទីតាំង​សាងសង់​ផ្សារ​អន្តរជាតិ ដែល​ស្ថិតនៅ​ឃុំ​ភ្នំ​ដិ​ន ស្រុក​គិរីវង់ ជាប់​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិ​ន កំពុងតែ​ចាក់ដី​បំពេញ ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​៥​ទៅ​៦​ខែ ខាងមុខនេះ ដំណើរការ​សាងសង់​ផ្សារ​អន្តរជាតិ​មួយ នឹង​ចាប់ផ្ដើម​សាងសង់ លើ​ផ្ទៃដី​ប្រមាណ​១២​ហិកតា ដោយ​ការវិនិយោគ​ជំហាន​ទី​១ ក្នុង​ទំហំ ទឹកប្រាក់​ចំនួន​៧​លាន​ដុល្លារ ។​

​មន្ត្រីសភា​ពាណិជ្ជកម្ម​ខាង​លើ បាន​បន្តថា ផ្សារ​នេះ​គឺជា​ការវិនិយោគ​រួមគ្នា រវាង​ភាគី​កម្ពុជា និង​ក្រុមហ៊ុន​រៀល​ខូ ខេ​ម​បូ​ឌា អិ​ល​ធី​ឌី របស់​សហរដ្ឋ​អាម៉េរិក ហើយ​ពេលដែល​ផ្សារ​នេះ ចេញ​ជា​រូបរាង វា​នឹង​ក្លាយជា​កន្លែង​ផ្ទុកទំនិញ ឆ្លងកាត់​ព្រំដែន រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ហើយក៏​ជា​ផ្សារ​សម្រាប់​ឲ្យ​អតិថិជន ទាំង​ខ្មែរ​និង​វៀតណាម ចូល​ទិញ​ទំនិញ​ក្នុង​ផ្សារ​នេះ ច្រើន​ផងដែរ ព្រោះ​ផ្សារ​នេះ គឺជា​ផ្សារ​អន្តរជាតិ​មួយ​ដែល​រួច​ពន្ធ​។​ ​

ក្នុង​ពិធី​ចុះហត្ថលេខា លើ​អនុស្សារណៈ​គ្នា រវាង​ក្រុមហ៊ុន​អាម៉េរិក និង​សភាពាណិជ្ជកម្ម ខេត្តតាកែវ កំពត និង​កែប លោក ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ បាន​សម្តែង​នូវ​ការស្វាគមន៍ ដ៏​កក់ក្ដៅ​របស់លោក ចំពោះ​ការវិនិយោគ​ផ្សារ​អន្តរជាតិ នៅ​តំបន់​ព្រំដែន​នេះ​។​ ​លោក​បាន​ថ្លែងថា ការវិនិយោគ​នេះ វា​ចំពេល​ដែល​ពលក​ខ្មែរ​យើង នៅក្នុង​ប្រទេស​ថៃ ត្រូវបាន​គេ​បញ្ជូន​ត្រឡប់មកវិញ ជាង ២២​ម៉ឺន​នាក់ ដែល​ក្នុងនោះ​ពលករ​នៅក្នុង​ខេត្តតាកែវ មាន​ជាង​១​ម៉ឺន​នាក់ បាន​ត្រឡប់មក​ស្រុក​វិញ ហេតុ​ដូច្នោះ ការវិនិយោគ នេះ វា​នឹងធ្វើ​ឲ្យ​លំហូរ​ការងារ សម្រាប់​ប្រជាពលរដ្ឋ​ខេត្តតាកែវ កាន់​តែមាន​ភាពប្រសើរ​ឡើង​ថែមទៀត ជាក់​ជាពុំខាន​»​។​

​សម្រាប់​ឯកឧត្តម អភិបាល​ខេត្តតាកែវ ក្រៅពី​បាន​លើកទឹកចិត្ត ចំពោះ​ក្រុម​អ្នកវិនិយោគ មក​បណ្ដាក់ទុន​បង្កើត​ផ្សារ នៅក្នុង​ខេត្តតាកែវ លោក​ក៏​ជំរុញ​ឲ្យ​ក្រុមហ៊ុន​អាម៉េរិក​មួយ​នេះ សិក្សា​នូវ​សក្ដានុពល នៅក្នុង​ខេត្ត​នេះ ថា​តើ​អាច​វិនិយោគ​អ្វី បន្ថែមទៀត ដែល​ការវិនិយោគ​នេះ វា​នឹង​ផ្ដល់នូវ​កាលានុវត្តភាព ដល់​ប្រជាពលរដ្ឋ​ខេត្តតាកែវ ក្នុងការ​ស្វែងរក​កា​ងារ​ធ្វើ ហើយ​វា​ក៏បាន​ជួយ​កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ​ផងដែរ ៕