រថយន្ត​ធុន​យ​ក្យ​ធ្លាក់​ស្នាមភ្លោះ​ព្រោះ​ហ្វ្រា​ហ​អត់​ញ៉ាំ​

0

​សៀម​វាប សំណាងល្អ​ក្នុង​មួយ​ពាន់​គ្រោះថ្នាក់ សម្រាប់​មហាជន​ដែល​បាន​ប្រើប្រាស់ ផ្លូវថ្នល់​មួយ​ខ្សែ​នេះ តែ​ក៏បាន​ធ្វើ​ឲ្យ​អ្នកបើកបរ ព្រលឹងចុងសក់ ដោយសារតែ ការខ្វះចន្លោះ​និង​គ្មាន​ការប្រុងប្រយ័ត្ន​របស់​តៃកុង​ឡាន និង​បណ្តោយ​ឲ្យ​ប្រ​ព័​ន្ឋ​ហ្វ្រា​ង​ខុស​ប្រក​តី បង្ករ​ឲ្យ​ក្រឡាប់​ផ្ងា​ពោះ​ព្រោះតែ​ដឹក​ធ្ងន់​។​

​ហេតុ​ការដែល​មិន​គិត​ទុកជា​មុននេះ បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ដែល​លាតសន្ធឹង​ពី​ក្រុង សៀមរាប ឆ្ពោះទៅ​ខេត្តកំពង់ធំ រថយន្ត​សណ្តោង​មួយគ្រឿង ដែលមាន​ប្រវែង​ជាង​១០​ម៉ែត្រ បាន​ប្រ​វ៉ា​ក់ និង​រថយន្ត​មួយគ្រឿង ដែល​កំពុងតែ​បើកបរ ក្នុងទិសដៅ​ប​ញ្ជ្រា​ស់ទិស​គ្នា តៃកុង​រថយន្ត​បង្ករ​ហេតុ​បាន​ព្យាយាម ជាន់​ហ្វ្រា​ង​យ៉ាងខ្លាំង​ដើម្បី​បន្ថយល្បឿន តែ​ពុំ​ត្រូវបាន​រថយន្ត​យ​ក្យ​នេះ​ទទួលបញ្ជា​នោះទេ ព្រោះ​ហ្វ្រា​ង​អត់ ញ៉ាំ​តែ​សំណាងល្អ គ្រោះថ្នាក់​ចរាចរណ៍ មិន​បង្ករ​ឲ្យ​មាន​គ្រោះថ្នាក់​ដ៏​អ្នក​ដ៏​ទៃ​នោះទេ ដោយសារតែ​ចង្កូតរថយន្ត បាន​នាំ​រថយន្ត​ទៅ​ក្រឡាប់​ក្បែរ​ចិញ្ចើមផ្លូវ​។​

​ហេតុ​ការ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ១២.៣០​នាទី ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៤ ក្រោយពី​កើតហេតុ សមត្ថកិច្ច​បាន ជួយ​ធ្វើ​អន្តរាគមន៍ ដើម្បី​ឲ្យ​កកស្ទះ​ចរាចរ ចំណែក​តៃកុង​រថយន្ត ដែល​បណ្តែតបណ្តោយ​ឲ្យ មានការ​ក្រឡាប់​រថយន្ត ដោយសារតែ​ការធ្វេសប្រហែស ក្នុងការ​គ្រប់គ្រង​បច្ចេកទេស​យានយន្ត មហាជន បាន​សំណូមពរ​ឲ្យ លោក សត ណា​ឌី ស្នងការ​នគរបាល ខេត្តសៀមរាប ធ្វើការ​អប់រំ ណែន​នាំ​ដើម្បី​ចៀសវាង​ការកើត​ហេតុ បង្ករ​គ្រោះថ្នាក់​ដល់​អ្នក​ដ៏​ទៃ​។​ ​ដោយ ប៊ុត សាម20140629_120522 20140629_120937 20140629_121001 20140629_120509