ភាពកំសោយរបស់មន្រ្ដីពេទ្យសត្វនិងអាជ្ញាធរស្រុកប្រាសាទបល្ល័ង្គបានធ្វើអោយសត្តឃាតដ្ឋានកាប់ជ្រូក គោ ក្របី មួយកន្លែងត្រូវទុកចោលរាប់ឆ្នាំគ្មានអ្នកចូលកាប់

0

កំពង់ធំ= សត្តឃាតដ្ឋានមួយកន្លែងនៅស្រុកប្រាសាទបល្ល័ង្គត្រូវបានគេទុកចោល៤ឆ្នាំមកហើយ ដោយគ្មានចំណាត់ការពីអាជ្ញាធរនិងមន្រ្ដីជំនាញ ណែនាំអាជីវករទាំងនោះចូលមកកាប់សត្វនៅក្នុងសត្តឃាតដ្ឋានអោយមានប្រសិទ្ធិភាពនៅឡើយទេ ខណះពេលដែលជំងឺប៉ិសជ្រូកកំពុងតែរីករាលដាលនៅប្រទេសចិន និង វៀតណាម ។
ថ្មីៗនេះរដ្នមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រម៉ាញនិងនេសាទបានចេញសារាចរណ៍ណែនាំអោយគ្រប់ក្រសួងមន្ទីរ បើកកិច្ចប្រជុំបន្ទាន់មួយដើម្បីចាត់វិធានការក្នុងការនាំជ្រូកចូលពីបរទេសណាដែលគ្មានច្បាប់ទំលាប់ និងត្រូវពិនិត្យសុខភាពសត្វអោយបាល្អិតល្អន = ទី ១ / ត្រូវស្រាវជ្រាវ អោយបានម៉ឹងម៉ាត់ហ្មត់ចត់ លើសុខភាពសត្វជ្រូកទូទាំងប្រទេស ត្រូវអនុវត្តន៍វិធានការជីវសុវត្ថភាព អនាម័យគ្រប់កន្លែងចិញ្ចឹមជ្រូក កន្លែងប្រមូលផ្ដុំជ្រូក ទីផ្សារជ្រូក ធ្វើការផ្សព្វផ្សាយអោយទូលំទូលាយគ្រប់រូបភាពអោយដល់ប្រជាពលរដ្នមានការយល់ដឹងពីជំងឺ ប៉េស្ដជ្រូកអាហ្រិច ដើម្បីការពារអោយបានត្រឹមត្រូវ។ ទី២ / ត្រូវទប់ស្កាត់ការនាំជ្រូករស់ចូលនិងផលិតផលជ្រូកគ្រប់ប្រភេទ ដែលខុសច្បាប់ដោយសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ជាពិសេស សមត្ថកិច្ចច្រកចេញចូលតាមច្រកព្រំដែន ។៣ /រាល់ការចរាចរណ៍ជ្រូក និងផលិតផលជ្រូក ត្រូវមានវិញ្ញាបនបត្រអនាម័យពីប្រទេសនាំចេញ និងត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យសុខភាពសត្វ និងអនាម័យសាច់ពីមន្រ្ដីជំនាញបសុពេទ្យ ដោយកាត់សន្ទិធិចំនុចដើមទី និងចំនុចចុងទីអោយបានត្រឹមត្រូវ។
៤ /បង្កើនការអង្គេតតាមដាន ឃ្លាំមើលស្ថានភាពសុខភាពសត្វជ្រូក នៅតាមមូលដ្ឋានកន្លែងចិញ្ចឹម និងតាមកសិដ្ឋានជាប្រចាំ ព្រមទាំងធ្វើការប្រមូលសំណាករួចបញ្ចូនមក មន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វវិភាគរកមេរោគដើម្បីអនុវត្តន៍មានវិធាន បសុពេទ្យ អោយទាន់ពេលវេលា។៥/ ធ្វើការសហការល្អជាមួយប្រទេសវៀតណាម ក្នុងការផ្លាស់ប្ដូរព័ត៏មានទំនាក់ទំនងនិងជំងឺដើម្បីមានវិធានការទប់ស្កាត់ទាន់ពេលវេលា និងមានប្រសិទ្ធភាព។៦/ អប់រំណែនាំដល់ប្រជាពលរដ្ន ភ្នាក់ងារសុខភាពសត្វភូមិ អ្នកចិញ្ចឹមជ្រូកគ្រប់កំរិតក្នុងការរៀបចំទ្រុង ការថែទាំ ការផ្ដល់ទឹក និងចំណី តាមដានសុខភាពនិងអនុត្តន៍ ជីវសុវត្ថភាពអោយបានត្រឹមត្រូវតាមបច្ចេសទេស។៧/ បន្ដការផ្សព្វផ្សាយដល់ប្រជាពលរដ្ន និងអ្នកចិញ្ចឹមជ្រូកអោយបានជ្រួតជ្រាប់ពីផលប៉ះពាល និងការខូចខាតធ្ងន់ធ្ងរលើផលិតកម្មជ្រូកផ្នែកសេដ្ឋកិច្ចបណ្ដាលមកពីជំងឺប៉េស្ដជ្រូកអាហ្រ្វិកនេះ។
លោក វង្ស សុផល ម្ចាស់សត្វឃាតដ្ឋាន ធ្លាប់បានឆ្លើយតបក្នុងកិច្ចសម្ភាសថាកាលពីថ្ងៃ ទី១៨ ខែឧសភា ឆ្នាំ២០១៨ ម្ដងហើយ រហូតមកដល់ថ្ងៃទី ៤ខែ មិនាឆ្នាំ២០១៩ ក៏ឆ្លើយតបនូវពាក្យដដែលៗថា ខ្ញុំបានរៀបចំសត្តឃាតដ្ឋានរួចហើយកាលពីដើមខែមករា ឆ្នាំ២០១៩កន្លងទៅ រង់ចាំជានិច្ចដើម្បីទទួលយកសត្វមកកាប់នៅទីនេះ តែធ្វើម្ដេចបើមន្រ្ដីពេទ្យសត្វនិងមន្ទីរកសិកម្មស្រុកគេមិនបញ្ចូនសត្វមកកាប់នៅទីនេះផងនោះ ដោយគេថាសត្វឃាតដ្ឋាននេះនៅឆ្ងាយពេក បែរជាយកសត្វមកកាប់នៅតាមផ្ទះ រួចបង់លុយទៅតាមការចចារគ្នាត្រូវរូវគ្នាទៅវិញ ចំពោះការបង់ភាស៊ីវិញលោកមិនបានអោយបង្កាន់ដៃនោះទេ ដោយសារផ្លូវឆ្ងាយ មិនបានយកទៅ។
ប្រជាពលរដ្នដាក់ការសង្ស័យថា មន្រ្ដីជំនាញពេទ្យសត្វ និងម្ចាស់សត្វឃាតដ្ឋានព្រមទាំង អាជ្ញាធរស្រុកប្រាសាទបល្ល័ង្គឃុបឃឹតគ្នាបង្កើតបទល្មើស អោយយកសត្វគោ ក្របី និងជ្រូក ទៅកាប់នៅតាមផ្ទះ ដោយមិនសូវបានពិនិត្យសុខភាពមុនៗនឹងយកទៅលក់នៅលើទីផ្សារ ម្យ៉ាងទៀតងាយស្រួយកេងប្រវ័ន្ដចំណូលយកលើសសៀវភៅបន្ទុក មិនខុសពីយកមុខងារតួនាទីធ្វើអាជីវកម្មយកចំណេញនោះទេធ្វើអោយបាតបង់ចំណូលរបស់រដ្នរាប់ម៉ឺនដុល្លាក្នុងមួយឆ្នាំៗបែរជាបានប្រយោជន៍តែមនុស្ស១ក្រុមតូចទៅវិញ។ម្យ៉ាងទៀតប្រជាពលរដ្នកន្លងមកធ្លាប់ត្រូវបានចោរលួច គោ ក្របី របស់គាត់ដោយសារតែមានការឃុបឃឹតយកសត្វទៅកាប់តាមផ្ទះ។ អាជីវករម្នាក់បានអោយដឹងថា ជ្រូក១ក្បាល់កាប់តាមផ្ទះត្រូវបង់លុយចំនួន ៨៥០០រៀល ចំណែកគោនិងក្របី កាប់រួចបង់១ម៉ឺនរៀល តែចំពោះការចចារវិញនោះ ពុំបានដឹងថាគេយក ១ក្បាល ប៉ុន្មាននោះទេ ប៉ុន្ដែរថវិការត្រូវបានប្រមូលចូលរដ្នដូចធម្មតាតាមសៀវភៅបន្ទុក ។
លោក វណ្ណះ សុផានិត អភិបាលស្រុកប្រាសាទបល្ល័ង្គបានផ្ដល់បទសម្ភាសតាមទូស័ព្ទមកថាកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ថា លោកបានប្រជុំធ្វើការណែនាំអាជីវករ និង ពេទ្យសត្វស្រុកដើម្បីអោយយកសត្វចូលទៅកាប់នៅក្នុងសត្វឃាតដ្ឋានវិញ ដោយកំណត់ ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ឆ្នាំក្រោយនេះ តែមកដល់ពេលនេះ គឺថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៩ហើយ សត្តឃាតដ្ឋានមួយកន្លែងនេះ នៅបន្ដចាក់សោរទុកចោលជាបន្ដទៀតពុំឃើញ អាជ្ញាធរស្រុក និង មន្រ្ដីជំនាញ ពេទ្យសត្វចាត់វិធានការនោះទេបានតែអួតក្ដែងៗអោយរួចតែពីមាត់ ប៉ុន្ដែ លោក វណ្ណះ សុផានិត បានផ្ដល់បទសម្ភាសនៅថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៩នេះថា លោកនិងបន្ដជំរុញ អោយមន្រ្ដីពេទ្យនិងអ្នកវិនិយោគ ណែនាំអាជីវករអោយចូលមកកាប់នៅសត្តឃាតដ្ឋាននេះអោយបាន ។
លោក ផាត់ ផៃ ប្រធានមន្ទីរកសិកម្មស្រុកប្រាសាទបល្ល័ង្គរសៀលថ្ងៃទី១០ ខែ មិនាឆ្នាំ២០១៩នេះបានឆ្លើយតបក្នុងកិច្ចសម្ភាសយ៉ាងរអាក់រអួលថា លោកគ្រប់គ្រងមិនបានទេព្រោះគេធ្វើអ្វីៗមិនដែលឆ្លងមកលោកទេ គឺមន្រ្ដីពេទ្យសត្វខេត្តនិងស្រុកជាអ្នកបើកដៃអោយកាប់តាមផ្ទះ និងប្រមូលលុយភាស៊ី ដោយគ្មានបង្កាន់ ទោះបីរលោកសុំមើលក៏គេមិនអោយមើលដែរ ហើយគេប្រាប់ថា បង់លុយអោយទៅខេត្តផ្ទាល់ៗតែម្ដង ។
ពាក់ព័ន្ធនិងការរឹះគន់នេះ លោក ចាន់បញ្ញាវ័ន្ដ ប្រធាន ពេទ្យសត្វ ខេត្តកំពង់ធំបានផ្ដល់បទសម្ភាសតាមទូស័ព្ទនៅថ្ងៃទី១០ ខែ មិនាឆ្នាំ២០១៩នេះថា តាមច្បាប់គឺគេតម្រូវអោយយកមកកាប់នៅសត្តឃាតដ្ឋាន តែដោយសារផ្ទះពួកគាត់នៅឆ្ងាយ ពិបាកទៅមក ទើបមានការយោគយល់អោយកាប់តាមផ្ទះរហូតដល់បច្ចុប្បន្ននេះ តែពេលនេះមន្រ្ដីយើងរងចាំមើលរដ្នាភិបាល ដែលតម្រូវអោយមានសត្តឃាតដ្ឋាន ឃុំមួយ សត្តឃាតដ្ឋានមួយ ចំណែកការបង់លុយភាស៊ី គ្មានបង្កាន់ដៃនោះគឺ ខាងអ្នកវិនិយោគគេជាអ្នកយក លោកមិនលូកដៃទេ ។
មហាជនបានរឹះគន់ថា ការដែលមន្រ្ដីធ្វើទង្វើបែបនេះហាក់បីដូចជាមើលងាយ អភិក្រម របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្នមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់មន្រ្ដីអនុវត្តន៍ការងារប្រចាំថ្ងៃ មាន១ ឆ្លុះកញ្ចក់ ២ ងូតទឹក ៣ ដុសក្អែល ៤ ព្យាបាល ៥ និងវះកាត់ បញ្ហាទាំងនេះមហាជនស្នើរអោយ ឯកឧត្តម សុខ លូ អភិបាលនៃគណះអភិបាលខេត្តកំពង់ធំមើល មន្រ្ដីក្រោមឱវ៉ាទនេះផង៕ប៊ុនរិទ្ធី