ល​ទ្ឋ​នៃ​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ធនាគារ​អេស៊ីលីដា វគ្គ​បញ្ចប់​ក្នុង​ពូ​ល​នីមួយៗ​

0

​ ​ក្រុម​សាខា​វិមាន​ចតុមុខ បាន​បំបាក់​ក្រុម​សាខា​ទួលគោក ក្នុង​ល​ទ្ឋ​ផល​១០​ទល់នឹង​១ ដោយ​ទទួលបាន​៣​ពិន្ទុ​បន្ថែមទៀត នៃ​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ធនាគារ​អេស៊ីលីដា ប្រចាំឆ្នាំ​២០១៤ វគ្គ​ក្នុង​ពូ​ល នា​ព្រឹក​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៤ ។ នៅក្នុង​មួយ​ប្រកួត​នេះ ក្រុម​សាខា​វិមាន​ចតុមុខ មានប្រៀប

និង​កំលាំង​បច្ចេកទេស​លេង គ្រប​សង្កត់​យ៉ាង​លើសលប់ ក្នុងការ​ប​ញ្ចូ​ន​ឬ​ទាត់​បាល់​ទៅរក​ទី​គូប្រកួត ដោយ​គេ​អា​ចរក​គ្រាប់​បាល់​បានជា​បន្តបន្ទាប់​ដល់​ទៅ​១០​គ្រាប់ គឺ​តង់​ទី​១ ៤​គ្រាប់ និង​តង់​ទី​២ ៦​គ្រាប់ ហើយ​បាន​ឡើងទៅ​លេង​នៅ​វគ្គ​បន្ត រីឯ​ក្រុម​សាខា​ទួលគោក មានឱកាស​តិចតួច​បំផុត​ក្នុងការ​គ្រប់គ្រង​បាល់ ហើយ​អាច​រក​គ្រាប់​បាល់​បាន​សង​វិញ តែ​១​គ្រាប់​ប៉ុណ្ណោះ ធ្វើ​ឱ្យគេ​ធ្លាក់​ចេញពី​ការប្រកួត​នេះ ។ ​ ​

រីឯ​ក្រុម​សាខា​ស្រុក​គងពិសី ក៏​ធ្លាក់​ចេញពី​ការប្រកួត​នេះ​ដូចគ្នា ដោយ​គេ​មាន​ត្រឹមតែ​៨​ពិន្ទុ ហើយ​ត្រូវការ​ឈ្នះ តែ​បែរជា​ស្មើរ​ជាមួយនឹង​ក្រុម​ការិយាល័យ​គ្រុប​ស៊ី ដែលមាន​លើសគេ​១​ពិន្ទុ ។ ក្នុង​មួយ​ប្រកួត​នេះ ក្រុម​ទាំង​២​បាន​ខិតខំ​ប្រឹងប្រែង​យកឈ្នះ​រៀងៗ​ខ្លួន ដោយបាន​វាយ​សំរុក​ដាក់គ្នា​ទៅវិញទៅមក ប៉ុន្តែ​មិនមាន​ក្រុម​ណា​អាច​សុ​ត​បញ្ចូល​ទី​គូប្រកួត​នោះទេ បញ្ចប់​ការប្រកួត​ទាំង​២​តង់ ៩០​នាទី ល​ទ្ឋ​ផល​គឺ​ស្មើរ​គ្នា​០​ទល់នឹង​០ ធ្វើឱ្យ​ក្រុម​ការិយាល័យ​គ្រុប​ស៊ី​លើស​១​ពិន្ទុ ឡើងទៅ​វគ្គ​បន្ត ។ ​

​ចំណែក​នៅលើ​ទីលាន​សកល​វិទ្យាល័យ​មេគង្គ​កម្ពុជា​ឯណោះ​វិញ គឺ​ក្រុម​សាខា​មានជ័យ ឈ្នះ​ក្រុម​សាខា​ស្រុក​អង្គស្នួល ៥​ទល់នឹង​១ ក្រុម​ការិយាល័យ​កណ្តាល​គ្រុប​អេ ឈ្នះ​ក្រុម​សាខ​ក្រុង​តាខ្មៅ​ខេត្តកណ្តាល​៤​ទល់នឹង​១ និង​ក្រុម​សាខា​ម៉ៅ​សេទុង ឈ្នះ​ក្រុម​សាខា​ទី​២​ឬ​ស្សី​កែវ ១១​ទល់នឹង​១ ។ សូមបញ្ជាក់ថា ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ក្របខណ្ឌ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ទូទាំងប្រទេស​ប្រចាំឆ្នាំ​២០១៤ មាន​

ក្រុម​ចូលរួម​ចំនួន​សរុប​៥៦​ក្រុម ចែកចេញជា​៨​ពូ​ល គឺ​រាជធានី​ភ្នំពេញ ៤​ពូ​ល និង​តាម​បណ្តា​ខេត្ត​៤​ពូ​ល រួច​ជ្រើស​រើសយក​២​ក្រុម​នៅក្នុង​ពូ​ល​នីមួយៗ​ឡើងទៅ​ជួបគ្នា​វគ្គ​បន្ត រីឯ​ទីលាន​ប្រកួត​នៅ​រាជធានី​ភ្នំពេញ មាន​៣​កន្លែង គឺ​ទីលាន​សកល​វិទ្យាល័យ​មេគង្គ​កម្ពុជា ទីលាន​ដុន​បូស​កូ និង​ទីលាន​ខេមរា រីឯ​បណ្តា​ខេត្ត ទីតាំង​អាស្រ័យ​ទៅតាម​ការយល់​ស្របគ្នារ​វាង​ក្រុម​នីមួយៗ ។Sequence 34.Still048 Sequence 34.Still047