ក្រុមការងារចុះប្រតិបត្តិការជិត១សប្ដាហ៍ឃាតរថយន្ត៥៩គ្រឿងដឹកដីខុសលក្ខណៈបច្ចេកទេសនិងអ្នកបើកបរ៤នាក់មានសារធាតុញៀនក្នុងខ្លួន

0

សៀមរាប ៖ជិតមួយសប្ដាហ៍មកហើយ រហូតដល់កាលពីថ្ងៃទី ២៩និង៣០ខែមេសា ឆ្នាំ ២០១៩ ក្រុមការងារចម្រុះចុះត្រួតពិនិត្យនិងទប់ស្កាត់ការដឹកជញ្ជូនធនធានរ៉ែ( ដីស ដីក្រហម ខ្សាច់ ថ្ម)ដឹកនាំដោយ លោក ពិន ប្រាកដ អភិបាលរង ខេត្តសៀមរាប ឃាយបានរថយន្ដ៥៩គ្រឿង ខុសលក្ខណៈបច្ចេកទេសនិងតៃកុងឡាន៤នាក់ប្រើប្រាស់គ្រឿងញៀន។
តាមការបញ្ចាក់ពីក្រុមការងារអោយដឹងថា គោលដៅចំនួនពីរកន្លែងដែលរថយន្ដដឹកដីដឹកចូលមកក្នុងក្រុងសៀមរាបរួមមាន៖គោលដៅទី១.នៅចំណុចផ្លូវជាតិលេខ៦ស្ថិតក្នុងភូមិរលួសខាងលិចឃុំរលួសស្រុក ប្រាសាទបាគងឃាត់បានរថយន្ត២១គ្រឿង ត្រូវត្រួតពិនិត្យរថយន្តនិងធ្វើកំណត់ហេតុណែនាំ។
គោលដៅទី២.នៅចំណុចខាងមុខវត្តចេតិយស្ថិតនៅសង្កាត់សំបួរក្រុង សៀមរាប បានឃាត់រថយន្តត្រួតពិនិត្យរថយន្តនិងធ្វើកំណត់ហេតុ ណែនាំចំនួន៣៨គ្រឿងខណះរថយន្តទាំងអស់នេះបានដឹកជញ្ជូន ធនធាន រ៉ែខុសលក្ខណៈបច្ចេកទេសដូចជា ដឹកលើសទ្រុង មិនបាន គ្រប , ហៀរ ឬ កំពប់ ជាដើម។

បន្ទាប់មកក្រុមការងារបានធ្វើកំណត់ហេតុនិងណែនាំឲ្យម្ចាស់រថយន្ត យកត្រឡប់ទៅការដ្ឋានវិញដើម្បីកាយទម្លាក់និងគ្របឲ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេសមុននឹងដឹកចេញពីការដ្ឋានចូលក្នុងក្រុង! ខណៈពេលនោះមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបទទួលបន្ទុកការងារគ្រឿងញៀនបានត្រួតពិនិត្យទឹកនោមទៅលើអ្នកបើកបររថយន្តទាំងអស់ហើយបានរកឃើញអ្នកបើកបររថយន្ត ចំនួន៤នាក់មានផ្ទុកនូវសារធាតុញៀនដូច្នេះមន្ត្រីនគរបាលជំនាញខេត្ត បានបន្តចាត់វិធានការតាមនីតិវិធីទៅតាមផ្លូវច្បាប់។
សូមបញ្ចាក់ផងដែរថា កន្លងក្រុមដឹកដីមួយចំនួនដោយសារតែមានសារធាតុញៀនក្នុងខ្លួន ទើបធ្វើអោយមានការបើកលឿនមិនសូវគោរពច្បាប់ចរាចរណ៍នោះទេ ជាហេតុធ្វើអោយ បុកនិងកិនមនុស្សស្លាប់ ដូច្នេះ គួរណាស់តែ សមត្ថកិច្ចគួររឹះបន្តឹង អោយបានម៉ឺងម៉ាត់និងដូចភ្លៀងរលឹម កុំធ្វើឡើងដូចភ្លើងចំបើង នាំអោយក្រុមទាំងនេះបំពានបន្ដទៀត ៕ប៊ុនរិទ្ធី