ប្រគេនភស្តុភា និងទៀនព្រះវស្សាដល់វត្តចំនួន៧ នៅឃុំសោម

0

តាកែវៈ ឯកឧត្តមឧត្តមសេនីយ៍ត្រី សាយ សារុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងតាកែវ និង​លោក​ជំទាវ ព្រមទាំងមន្ត្រីទាហ៊ាននៅក្រុមឱវាទ បាននាំយកទៀនព្រះវស្សា បច្ច័យ និងសម្ភារៈបរិក្ខា​មួយ​ចំនួន ទៅប្រគេន ព្រះសង្ឃ ដែលគង់នៅឃុំសោម ចំនូន ៧វត្ត  ដើម្បីប្រើប្រាស់​

នៅក្នុងឱកាសចូល​ព្រះវស្សា​នា​ពេលខាងមុខនេះ ។

ការប្រគល់ភស្តុភារទាំងនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ១០ កក្កដា ២០១៤ នៅវត្តសោម ឃុំសោម ស្រុកគីរីវង់ ខេត្តតាកែវ ។ គ្រឿងឧបភោគបរិភោគដែលប្រគេនព្រះសង្ឃដែលគង់វត្តចំនួន ៧ ក្នុងឃុំសោម នា​ពេលនោះមាន គឺវត្តនីមួយៗទទួលបាន ទៀនវស្សា ១គូ សាដក ១ អង្ករ ១០០គីឡូក្រាម ទឹកក្រូច៣កេះ ម៉ីម៉ា ៧កេះ ទឹកសុទ្ធ ៣កេះ ឃីត៣កញ្ចប់ ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ១យូរ ទឹកដោះគោ ៥កំប៉ុង និងបច្ច័យចំនួន ៤០ម៉ឺន​រៀល ។ បន្ទាប់ពីប្រគេនទៀនព្រះវស្សារួច លោកជំទាវ បាន ចែកលុយដល់លោកយាយ លោកតា និង​ក្មេង ម្នាក់ ៥ពាន់រៀលផងដែរ ។ សារាវី

photo(4) photo(2)