សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបានធ្វើសកម្មភាព( កាច់សោរយកម៉ូតូបានសម្រេច )នៅក្នុងក្រុងបាត់ដំបង

(ខេត្តបាត់ដំបង! )កម្លាំងនគរបាលព្រហ្មទ័ណ្ឌកំរិតស្រាលនៃស្នងការដ្ធានខេត្តបាត់ដំបងបានធ្វើការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញា(កាច់សោរម៉ូតូ)ម្នាក់ដែលត្រូវបានកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពកាច់សោរយកម៉ូតូបានសម្រេចជាច្រើនលើកនៅក្នុងក្រុងបាត់ដំបងជាច្រើនថ្ងៃកន្លងទៅប្រហែលជា៣ទៅ៤ថ្ងៃ។

លោកវរសេនីយ៍ទោ ឈឿង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានអោយដឹងនៅរសៀលថ្ងៃទី៣ខែមិនាឆ្នាំ២០២០ថា ក្រោយទទួលបានសេចក្តីរាយការណ៍ជុំវិញពាក់ព័ន្ធទៅនឹងករណីអំពើលួចកាច់សោរម៉ូតូ ជាច្រើនករណីភ្លាមៗនោះលោកអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ ក៏ដូចជាលោក ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារនគរបាលយុត្តិធម៌និងមានការសម្របសម្រួលទៅលើនីតិវិធីពី លោក នួន សានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងផងនោះ នៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ លោកបានដឹកនាំកម្លាំងអន្តាគមន៏បង្កានិងបង្ក្រាបចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់កាលពីម្សិលមិញនេះផងដែរ។

លោកនាយការិយាល័យបានឲ្យដឹងបន្ថែមថាជនសង្ស័យត្រូវបានឃាត់ខ្លួន ឈ្មោះ ផុន សុភា ហៅភាភេទប្រុស អាយុ ២៦ឆ្នាំមានទីលំនៅភូមិត្នោតជុំ ឃុំកោះ ស្រុកពញាឮ ខេត្តកណ្ដាល បានធ្វើសកម្មភាពកាច់សោរយកម៉ូតូ
នៅចំណុចក្នុងផ្ទះសំណាក់យីហោ ប៊ែមប៊ូ ស្ថិតក្នុងភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ។

ជាមួយគ្នាទៅនឹងកិច្ចប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យខាងលើនេះដែរ សមត្ថកិច្ចជំនាញបានដកហូតវត្ថុតាងរួមមាន ៖- កូនសោរម៉ូតូចំនួន ០៤គ្រាប់- កូនសោដែក ( រាងអក្សរតេ T ) ចំនួន ០១ដើម-កូនសោដែក ( រាងអក្សរ L ) ចំនួន០១ដើម- តួណឺវីសដែកដងជរ័ ចំនួន០១ ដើម- ស៊ីមកាតទូរស័ព្ទចំនួន០១- ខ្ចៅមិន ( សម្រាប់ចាប់ស្លាកលេខម៉ូតូ )ចំនួន០១- អាវនិងខោដែលពាក់ធ្វើសកម្មភាពចំនួន ០១។

បច្ចុប្បន្នក្រោយពេលឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចការិយាល័យជំនាញកំពុងសាកសួរនិងធ្វើកំណត់ហេតុរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ដោយ ប៊ុនថេត