ស្លាប់ 2 នាក់របួស១នាក់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ នៅខេត្តកែប

ខេត្តកែប កែប;ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ០៨ៈ៥៧ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្តបុក ម៉ូតូនឹងបុករថយន្ត ទិសដៅបញ្រ្ទាស់ទិសគ្នា ចំណុចខាងលិចក្លោងទ្វារវត្តភ្នំព្រូសចម្ងាយ ប្រហែល ១២០ ម៉ែត្រ លើផ្លូវជាតិលេខ ៣៣ ចន្លោះគីឡូម៉ែត្រលេខ ១៧.១៨ ស្ថិតនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បណ្ដាលឲ្យមនុស្សស្លាប់ ០២ នាក់នៅកន្លែងកើតហេតុ (ប្រុស) របួសធ្ងន់ ០៣ នាក់(ស្រី) បង្កដោយរថយន្តម៉ាកលុចស៊ីស ពណ៌ទឹកមាស ផលិតឆ្នាំ ២០០១ ពាក់ផ្លាកលេខ ភ្នំពេញ ២AQ.៧៤១៩ បើកបរដោយឈ្មោះ សន មិ ភេទ ប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ អាជីវករ រស់នៅភូមិ បត់គគី ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (គ្មានរបួស) រួមដំណើរដោយ ១.ឈ្មោះ ហៃ ហ៊ាង ភេទស្រី ៥០ ឆ្នាំ (របួសធ្ងន់)ត្រូវជាមីង មានទីលំនៅ ខេត្តកំពង់ចាម ២.ឈ្មោះ មិ គឹមលី ភេទស្រី អាយុ ១០ ឆ្នាំ (របួសធ្ងន់) ត្រូវជាកូនបង្កើត។ មកដល់ចំណុចកើតហេតុ រេចង្កូតបុកនិង ម៉ូតូម៉ាក ស៊ូស៊ូគីនិច ពណ៌សលាយខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១CU.៦៥៨៧ បណ្ដាលឲ្យអ្នកបើកបរម៉ូតូ០១នាក់ និងអ្នករួមដំណើរ ០១ នាក់(ស្លាប់នៅកន្លែងកើតហេតុ)និង ០១នាក់ទៀត ភេទស្រី (របួសធ្ងន់)ត្រូវបានរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យបង្អែកខេត្តកែប ដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពត ចំណែកសាកសព តំកល់ទុកនៅវត្តកំពង់ត្រឡាចសមត្ថកិច្ចកំពង់ស្រាវជ្រាវរកសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី និងអ្នករបួសធ្ងន់កំពង់ស្រាវជ្រាវរក អត្តសញ្ញាណក្រុមគ្រួសារ។ហើយជ្រុលចង្កូតមកបុក រថយន្តម៉ាក សាំងយ៉ុង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ ២N៤៥០៩ (បណ្ដាលឲ្យខូចខាតរថយន្ត ធ្ងន់ មួយកំណាត់មុខទាំងស្រុង)ក្រោយពេលកើតហេតុ សមត្ថកិច្ចយើងបានហៅអ្នកបើកបររថយន្តម៉ាកលុចស៊ីស មកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងកែប ។មូលហេតុ វ៉ាជែង លើផ្លូវជួសជុលថ្មី ។ វត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកែប ។