ក្មេងស្រីម្នាក់ដើរធ្លាក់ស្ពាន លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

0

ខេត្តកំពង់ធំ មានហេតុការណ៍ ក្មេង ស្រី ម្នាក់កាន់លុយ១០០០រៀល ដើរឆ្លងស្ទឹង ធ្លាក់ស្ពានលង់ទឹកស្លាប់ យ៉ាងអាណោចអាធ័ម ខណៈពេលម្តាយដេកលក់ ករណីនេះ បានកើតឡើង នៅវេលាម៉ោង ១៩. ០០នាទី នៅ ថ្ងៃទី២៦ ខែមីនាឆ្នាំ២០២០ នៅភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ក្រោយពីទទួលបានព័ត៌មាន ថាមាន
ករណី: ក្មេងលង់ទឹកស្លាប់ទឹកស្ទឹងសែន កម្លាំងប៉ុស្តិ៍ និងរដ្ឋអំណាច បានចុះពិនិត្យជាក់ស្តែងពុំមានឃើញស្លាកស្នាមអ្វីដែលពាក់ ព័ន្ធករណីឃាតកម្មឡើយ ក្នុងពោះសាកសពក្មេងមានទឹក ទើបសណ្ឋានថា ការ ស្លាប់នេះមូលហេតុ ក្មេងរងគ្រោះស្លាប់ដោយសារលង់ទឹក ពិតប្រាកដមែន។
សាកសពក្មេងរងគ្រោះ មាន ឈ្មោះ ថន សុម៉ាលី ភេទស្រី អាយុ ០៥ ឆ្នាំ
ឪពុកឈ្មោះ ឆាត ថន អាយុ ៥៦ ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ និង ម្តាយឈ្មោះ ឈន យ៉ុង អាយុ ៤៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិ ឃុំ កើតហេតុខាងលើ

តាមការបំភ្លឺពីឪពុកក្មេងរងគ្រោះ បាននិយាយថា ពីវេលាម៉ោងប្រហែល ១៤,០០ នាទី ខ្លួនមកពីការប្អូននៅត្រើយស្ទឹងម្ខាង នាំកូនជាជនរងគ្រោះដើរឆ្លងស្ទឹងត្រឡប់មកផ្ទះវិញ ហើយបានងូតទឹកពាងឲ្យកូនរួចឲ្យលុយវា ១០០០ រៀលខ្លួនក៏ដេកលក់នៅនឹងផ្ទះ ខ្លួនមិនបានមើលកូនទេ លុះល្ងាចម៉ោងប្រហែល ១៧,៣០ នាទីបាត់មិនឃើញកូន ក៏ឆោឡោដើររក រហូតដល់ម៉ោង ១៨, ៤០ នាទី ចុះទៅរាវរកក្នុងស្ទឹងកន្លែងនាំកូនឆ្លងមកពីការប្អូនក៏ប្រទះឃើញកូននៅក្នុងទឹកស្ទឹងដាច់ខ្យល់ស្លាប់បាត់ទៅហើយ មានទឹកពេញក្នុងពោះក្រោយពីពិនិត្យចប់បានធ្វើកំណត់ហេតុប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។