ក្រឡាប់គ្រឿងចក្រអេស្កាវ៉ាទ័រ ធ្លាក់ចូលក្នុងស្រះទឹក សង្កត់អ្នកបើកបរគ្រឿងចក្រស្លាប់ នៅចំណុចអូរចា ឃុំទួលខ្ពស់ ស្រុកទឹកផុស

0

កំពង់ឆ្នាំង៖ ករណីក្រឡាប់គ្រឿងចក្រអេស្កាវ៉ាទ័រ សង្កត់អ្នកបើកបរគ្រឿងចក្រធ្លាក់ក្នុងស្រះទឹកនៅចំណុចអូរចា ស្ថិតក្នុងភូមិសាស្ត្រភូមិរលុង ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ហេតុការណ៍នេះកើតឡើង នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១៣ៈ០០នាទីដោយជនរងគ្រោះឈ្មោះ សួស ធី ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅស្ថិតនៅភូមិតាមៀង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានស្លាប់បាត់បង់ជីវិត ៕