ពលរដ្ឋ២នាក់ចុះស្តាអណ្តូងលូ បណ្តាលឲ្យស្លាប់យ៉ាងអណោចអធ័ម

0

សៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា ពលរដ្ឋចំនួន៣នាក់បាននាំគ្នាស៊ីឈ្នួលចុះស្តាអណ្តូងលូចាស់ បណ្តាលឲ្យស្លាប់ចំនួន២នាក់ឯម្នាក់ទៀតរួចខ្លួន ដោយសារខ្វះអ៊ុក ស៊ីសែន។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោង ៧ព្រឹកថ្ងៃទី២៥ខែមេសា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិឪឡោកឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
លោកវរសេនីយ៍ទោ លឹម សម្បត្តិ អធិការនគរបាស្រុកប្រាសាទបាគងបានឲ្យដឹងថា ករណីចុះស្ដា អណ្ដូងដែលមានជម្រៅ៧ម៉ែត្រនៅភូមិឪឡោក ឃុំបាគង បណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន២នាក់

ទី១.ឈ្មោះឈុត.ស៊ានភេទប្រុសអាយុ៣៩ឆ្នាំ រស់នៅនៅភូមិឪឡោក បាគងស្រុកប្រាសាទបាគង។ទី២.ឈ្មោះយឿម.រ៉ាត់ភេទប្រុសអាយុ៤៧ឆ្នាំ រស់នៅភូមិស្ទឹង ឃុំបាគងស្រុកប្រាសាទបាគង។ចំណែកម្ចាស់ផ្ទះមានឈ្មោះធិត.សួន(ហៅ)ប៉ក់ភេទស្រីអាយុ៤៥ឆ្នាំនៅភូមិឪឡោកជាអ្នកជួលក្នុង១នាក់តម្លៃ៣០០០០រៀល។

លោកបន្តថា តាមការសន្និដ្ឋាននិងធ្វើកោសល្យវិច័យ បានឲ្យដឹងថា ករណីស្លាប់នេះគឺបណ្តាលមកពីខ្វះ អ៊ុកស៊ីសែនដកដង្ហើម ក្នុងអណ្តូងលូ ។លោកបន្ថែមថាបន្ទាប់ពីសមត្ថកិច្ចធ្វើកោសល្យវិច័យរួច ក៏ប្រគល់សពទាំង២ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕