លោក អ៊ុម វិបុល ប្រគល់ សម្ភារៈ ជូន អាជ្ញាធរស្រុក កងមាស ដេីម្បី បន្ត យុទ្ធនាការ ផ្សព្វផ្សាយ អំពី វិធានការ បង្ការ ទប់ស្កាត់ ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ ១៩

0

កំពង់ចាម: សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ដឹកនាំដោយលោក អ៊ុម វិបុល ប្រធាន មន្ទីរ ធនធានទឹក និង ឧតុនិយម ខេត្តកំពង់ចាម តំណាងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធាន គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម នាព្រឹក ថ្ងៃ ទី ២៧ ខែមេសា ឆ្នាំ ២០២០នេះ បាន នាំយក នូវ សំភារៈមួយចំនួន ទៅ ប្រគល់ ជូន សមាជិកអនុសាខាកាកបាទក្រហមកម្ពុជា និង នៅតាម មណ្ឌលសុខភាព នានា ទូទាំង ស្រុក កងមាស ដើម្បី បន្ត ក្នុង យុទ្ធនាការ ផ្សព្វផ្សាយ អំពី វិធានការ បង្ការ ទប់ស្កាត់ ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ ១៩ ។

លោក អ៊ុម វិបុល ប្រធាន មន្ទីរ ធនធានទឹក និង ឧតុនិយម ខេត្ត និង ជា សមាជិក គណៈកម្មាធិការ សាខា កាកបាទក្រហម កម្ពុជា ខេត្ត កំពង់ចាម បាន ឲ្យដឹងថា សម្ភារៈ ដែល ត្រូវ ប្រគល់ ជូន សមាជិកអនុសាខាកាកបាទក្រហម ស្រុកកងមាស និង តាមមណ្ឌលសុខភាពនានា ទូទាំងស្រុកកងមាស ក្នុង ឱកាស នោះ រួមមាន ម៉ាស១,៩០០ សាប៊ូ៣០ដុំ ប័ណ្ណប្រកាសព័ត៌មាន១៩០សន្លឹក ខិតប័ណ្ណផ្សព្វផ្សាយព័ត៌មាន៩០ផ្ទាំង និងផ្ទាំងផ្សព្វផ្សាយខ្នាតធំ០២ផ្ទាំង ផងដែរ ។

ឆ្លៀត ក្នុង ឱកាសនោះ ដែរ លោក អ៊ុម វិបុល ក៏បាន ដឹកនាំ ក្រុម ការងារ ចុះធ្វើ ការ ផ្សព្វផ្សាយ ក្រេីន រំលឹក ដល់ បងប្អូន ប្រជាពលរដ្ឋ អំពីវិធានការបង្ការ និងទប់ស្កាត់ការ ឆ្លង រីករាលដាលនៃ ជំងឺ កូវីដ១៩ ដេីម្បី កុំ ឲ្យមានការឆ្លងចូល ដល់ សហគមន៍ ដោយត្រូវមានការចូលរួមធ្វើអនាម័យ ទាំង អស់ គ្នា គឺ ត្រូវ លាងដៃនឹងសាប៊ូ ឬអាល់កុល ឲ្យ បានញឹកញាប់ ត្រូវពាក់ម៉ាស ឬប្រើប្រាស់ ក្រម៉ាជាប្រចាំ ស្រប ទៅ តាម ការ ណែនាំ របស់ ក្រសួង សុខាភិបាល ផងដែរ ៕