រថយន្តកុងទីន័របុកម៉ូតូពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ និងកិនម៉ូតូអូសបែកផ្កាភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ !

0

ភ្នំពេញ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អេីលមួយបានកេីតឡេីង ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យចុះជួយអន្តរាគមន៍ ខណៈដែររថយន្តកុងទីន័រមួយគ្រឿងបានបុកម៉ូតូ មួយគ្រឿងទៀតដែលកំពុងឆ្លងផ្លូវ ហេីយកិនម៉ូតូអូសជាច្រេីនម៉ែត្របែកផ្កាភ្លេីង បណ្ដាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវវេងស្រេង កែងផ្លូវផ្សារដីថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមសម្ដីប្រជាពលរដ្ឋដែលឃេីញហេតុការណ៍ ខាងលើបានប្រាប់ឲ្យដឹងថា ដំបូងគេក្រឡែកឃេីញបុរសម្នាក់ជិះម៉ូតូធំមួយគ្រឿង មិនស្គាល់ម៉ាក និងស្លាកលេខ (ត្រូវភ្លេីងឆេះខ្ទេច) បានធ្វេីដំណេីរតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីកេីតមកលិច ខណៈមកដល់ចំណុចកេីតហេតុក៏បានបត់ឆ្វេងបំណងទៅផ្លូវផ្សារដីថ្មី គ្រានោះក៏មានរថយន្តសណ្ដោងកុងតឺន័រធុនធំមួយគ្រឿង ធ្វេីដំណេីរតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីលិចមកកេីត ក្នុងល្បឿនលឿនល្មម ជ្រុលទៅបុកម៉ូតូខាងលេីចំពីចំហៀងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ជាម្ចាស់ម៉ូតូរងរបួសធ្ងន់ រីឯរថយន្តបង្កបានកិនម៉ូតូអូសប្រហែល១០ម៉ែត្រ ធ្វេីឲ្យបែកផ្កាភ្លេីងឆាបឆេះរថយន្តនិងម៉ូតូយ៉ាងសន្ធោសន្ធៅតែម្ដង ។

ប្រជាពលរដ្ឋបានប្រាប់ទៀតថា ភ្លាមៗនោះតៃកុងរថយន្តបង្ក និងព្រូ បានចុះមកជួយលេីកជនរងគ្រោះម្ចាស់ដាក់លេីចញ្ចេីមផ្លូវ រួចគេចខ្លួនបាត់ ។ គ្រានោះដែរអ្នកជិតខាងបានយកបំពង់ពន្លត់អគ្គិភ័យជាច្រេីនមកបាញ់ តែមិនរលត់ ទេីបមានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចេញរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ និងមានការសហការជាមួយរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានី បាញ់ទឹកពន្លត់អស់ចំនួន៣គ្រឿង ទេីបរលត់ទៅវិញជាស្ថាពរ ។

គួរបញ្ចាក់ថា ក្នុងករណីខាងលេីនេះផ្ដេីមចេញពីគ្រោះថ្នាក់ចរាចរណ៍រហូតបង្កជាអគ្គីភ័យ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់បញ្ចូនទៅកាន់មន្ទីពេទ្យ និងធ្វេីឲ្យឆេះរថយន្តបង្កអស់មួយកំណាត់មុខ និងខ្ទេចម៉ូតូធំមួយគ្រឿង ទាំងស្រុង ៕