ជនទីទ័លក្រ រស់នៅលើផ្ទះគ្មានជញ្ជាំង ដំបូលស្ទើរប្រក់មេឃ ដង្ហើយរកសប្បុរស ជនឲ្យជួយ ខណៈប្រពន្ធដេកឈឺនៅនឹងកន្ទេល

0

ខេត្តស្ទឹងត្រែង៖គ្រួសារទីទ័លក្រមួយ បានជួបប្រទះនូវជីវភាពខ្វះខាត ខណៈប្រពន្ធដេកឈឺនៅលើកន្ទេល គ្មានថវិកាសម្រាប់ព្យាបាល ថែមទាំងមានកូន៦នាក់ រស់ក្នុងបន្ទុកទៀតផង ។

ពលរដ្ឋឈ្មោះ ភួង ភេ ជាមេគ្រួសាររស់នៅក្នុងភាពក្រីក្រផងនោះ បានលើកម្រាម១០
ដង្ហើយសុំក្តីសន្តោសពីសប្បុរសជន ទោះនៅទីជិត ឬឆ្ងាយក្តី សូមជួយផ្តល់ជំនួយទៅតាមសទ្ធារ ព្រោះនេះជាជីវិតចុងក្រោ
យហើយ ដែលលោកបានកើតក្នុងត្រកូល
កសិករទីទ័លក្រ ។

លោក សេក ម៉ៅ មេឃុំ អូរស្វាយបាន
បញ្ជាក់ប្រាប់ថា:នៅភូមិកោះហិបនេះ មានប្រជាពលរដ្ឋរស់នៅជាង១០០គ្រួសារ ! ហើយជាកោះមួយដែលស្ថិតនៅដាច់ស្រ
យ៉ាលពីគេឯង ដូចនេះការទំនាក់ទំនងគ្នា
នៅមានកម្រិត ទើបបងប្អូនប្រជាពលរដ្ឋ
ខ្លះ ជួបបញ្ហាប្រឈមទទួលការដោះស្រា
យមិនបានទាន់ពេលវេលា ។ លោថា:តាម
ការពិនិត្យជាក់ស្តែង គ្រួសារមួយនេះពិត
ជាមានភាពទ័លក្រមែន ! ហើយថ្ងៃនេះ
ចៃដន្យបានព្រះសង្ឃនិមន្តមកលេងក៏បាន
ជួយឧបត្ថម្ភជាបច្ច័យខ្លះៗដើម្បីជាការដោះទាល់មួយគ្រា ទោះវាមិនបានយូរអង្វែងក្តី
។ កន្លងមកអាជ្ញាធរបានជួយគ្រប់ជំហានមកហើយ ដូចជា:ធ្វើប័ណ្ណក្រីក្រ និងទទួលបានជំនួយមនុស្សធម៌ ពីកាកបាទក្រហមជាដើម តែពុំគ្រប់គ្រាន់ សម្រាប់ទ្រទ្រង់ជីវ
ភាពឲ្យបានពេញលេញនោះទេ ។ ហើយរយៈពេលប៉ុន្មានខែចុងក្រោយ គ្រួសារមួយនេះ មិនបានទៅធ្វើការអ្វីក្រៅពីនៅមើលថែអ្នកជំងឺដែលកំពុងដេកឈឺនោះទេ ស្រែក៏មិនបានធ្វើ ចំការក៏ធ្វើមិនកើត ឯកូនក្នុងបន្ទុកតូចៗ គ្មានការងារធ្វើផងដែរ ។

សូមបញ្ជាក់ថា:បច្ចុប្បន្ន គ្រួសារទាល់ក្រនេះ កំពុងរស់នៅក្នុងខ្ទមគ្មានជញ្ជាំង ទ្រេតមួយចំហៀងស្ថិតក្នុងភូមិកោះហិប ឃុំអូរ
ស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ៕ ដោយ: ដេង ម៉ាវិន