ភ្លៀងមួយមេ រន្ទះបាញ់សម្លាប់គោបីក្បាល រលំផ្ទះប្រាំខ្នង នៅស្រុកសាមគ្គីមានជ័យ

0

ខេត្តកំពង់ឆ្នាំង: មានករណីបង្កឱ្យមានការភ័យស្លន់ស្លោ ដល់ប្រជាពលរដ្ឋ ដោយសារមានករណីស្ទះមានផលប៉ះពាល់ ស្លាប់គោក្របី រលំផ្ទះ បើកដំបូលផ្ទះនៅក្នុងស្រុកសាមគ្គីមានជ័យ.ខេត្តកំពង់ឆ្នាំង។

ហេតុ​ការណ៍​ ខ្យល់កន្ដ្រាក់នៅដើមខែមិថុនានេះ​ បន្ទាប់ពី​កើតហេតុ​ ខាងគ្រប់គ្រងគ្រោះមហន្តរាយ ខេត្ត​កំពង់​ឆ្នាំង​ បានចុះទៅពិនិត្យទីតាំងភូមិសាស្រ្ត ដើម្បី​ស្រង់ស្ថិតិចំនួនដែលារង ផលប៉ះពាល់ ក្នុង​នោះ​មាន​រលំផ្ទះ ៥ខ្នង និងរបើកដំបូល ៣៥ខ្នង និងមានករណីរន្ទះបាញ់ងាប់គោ ៣ក្បាល​នៅ.ភូមិក្រាំងបេង ឃុំពាម​​
ស្រុកសាមគ្គីមានជ័យ​កាលពីរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០។

ចំណែក​នៅក្នុង​ឃុំ​ស្វាយ​ ខ្យល់កន្ត្រាក់ រលំផ្ទះ ៥ខ្នង របើកដំបូល ២៩ខ្នង និងនៅឃុំពាម របើកដំបូល ៦ខ្នង​ក្នុង​ស្រុក​សាមគ្គី​មានជ័យ​ នៅក្នុង​ករណីខាងលើនេះ មិនមានរងគ្រោះដល់មនុស្សទេ។