អភិបាលខេត្តកំពង់ចាម ដឹកនាំ មន្ត្រី រាជការ ចូលរួម កាន់ បិណ្ឌ វេនទី១០ ជាមួយ ពុទ្ធបរិស័ទ នៅ វត្ត ភ្នំ ជ័យ គិរី (ភ្នំ ហាន់ ជ័យ ) ស្រុក កំពង់សៀម

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្ដម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សា ខេត្ត នាព្រឹក ថ្ងៃ ទី ១២ ខែកញ្ញា ឆ្នាំ ២០២០នេះ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្ត ភ្នំ ជ័យ គិរី (ភ្នំ ហាន់ ជ័យ ) ស្ថិត នៅ ក្នុង ឃុំ ហាន់ ជ័យ ស្រុក កំពង់សៀម ខេត្តកំពង់ចាម ដោយ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាល រង ខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្ត្រី រាជការ នៃមន្ទីរអង្គភាព ពាក់ព័ន្ធ ជុំវិញខេត្ត និង អជ្ញាធរ មូលដ្ឋាន ព្រមទាំងពុទ្ធបរិស័ទ ជាច្រើន រូប ផងដែរ ។

ក្នុង ពិធី នោះ ដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមនឹង ថ្នាក់ដឹកនាំ មន្ត្រី រាជការ បាន ឧទ្ទិស សូម ឲ្យ ដួង វិញ្ញាណក្ខន្ធ បុព្វការី ជន បាន យោង យកកំណើត កើត នៅ ក្នុង ទីឋាន ដ៏ ខ្ពង់ខ្ពស់ និង ងាក ក្រោយ ឲ្យ ពរជ័យ ដល់ កូន ចៅ បាន សេចក្តីសុខ សេចក្តីចម្រើន ជាពិសេស សូម ឲ្យ ព្រះ បារមី ដ៏ សក្ដិសិទ្ធិ នៅក្នុង លោក ក៏ដូចជា ព្រះ បារមីនៅវត្ត ភ្នំ ជ័យ គិរី (ភ្នំ ហាន់ ជ័យ ) តាម ជួយ បីបាច់ ថែរក្សា សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត មាន សុខ ភាព ល្អ បរិបូរណ៍ ជន្មាយុ យឺនយូរ ដើម្បី សម្តេច បានដឹកនាំ នាវា កម្ពុជា ឲ្យ រក្សា បាន ជានិរន្តរ៍ នូវ សន្តិភាព ស្ថេរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និង ការអភិវឌ្ឍ រីកចំរើន ថ្មីៗ បន្ថែមទៀត ដើម្បី ជា សេចក្តីសុខ សេចក្តីចម្រើន របស់ ប្រជាពលរដ្ឋ ខ្មែរ ទូទាំងប្រទេស។ ព្រមទាំង ឧទ្ទិស នូវ មហា កុសលផល បុណ្យ សូម ឲ្យ បាន ដល់ វិញ្ញាណក្ខន្ធ វីរៈ កម្មាភិបាល យុទ្ធជន យុទ្ធ នារី អ្នកស្នេហាជាតិ ដែល បាន បាត់បង់ ជីវិត ដើម្បី បុព្វ ហេតុ ជាតិ មាតុភូមិ ជាតិ ស្នេហា នៃ យើង ផងដែរ ៕