កាកបាទក្រហមកម្ពុជា និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ មានកូនច្រើន កុមារកំព្រា និងជនពិការ សរុបចំនួន ៩៦៤គ្រួសារ

0

ខេត្តព្រះសីហនុ៖លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ រួមនិង លោកជំទាវ លោកឧកញ៉ា សប្បុរសជនអ្នកវិនិយោគក្នុងខេត្ត សមាជិកកិត្តិយសសាខា សមាជិក សមាជិកា គណៈកម្មាធិការអនុសាខាស្រុកព្រៃនប់ និងក្រុមប្រតិបត្តិសាខា អនុសាខា អ្នកស្ម័គ្រចិត្ត បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ មានកូនច្រើន កុមារកំព្រា និងជនពិការ សរុបចំនួន ៩៥៤គ្រួសារ ក្នុងខេត្តព្រះសីហនុ។ ពីធីចែកអំណោយ នេះ បានធ្វើឡើងនាព្រឹក២៧ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅទីតាំងសាលាបច្ចេកទេស ដុនបូស្កូ ស្ថិតក្នុង សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក គួច ចំរើន បានពាំនាំនូវប្រសាសន៍របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាផ្ដាំផ្ញើសាកសួរសុខទុក្ខជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក និងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់ ពូជ សាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។ លោក គួច ចំរើន ក៏បានសុំឲ្យស្រ្តីទាំងអស់យកចិត្ត ទុកដាក់ ខ្ពស់ ពាក់ ព័ន្ធនឹងសុខភាពមាតា និងទារក ទៅមន្ទីរពេទ្យពិនិត្យសុខភាពឲ្យបានទៀងទាត់ ព្រមទាំងនាំកូនចៅ ទៅ ទទួល វ៉ាក់សាំងឲ្យបានគ្រប់ចំនួនតាមការកំណត់របស់គ្រូពេទ្យ ។ជាមួយគ្នានោះ លោក ប្រធាន បានក្រើន រំលឹកដល់ ប្រជាពលរដ្ឋពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការ ចម្លងក្នុង សហគមន៍ លើកកម្ពស់ការផ្លាស់ប្តូទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ចយកចិត្តទុកដាក់ខ្ពស់ និងត្រូវមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុលហ្សែល ហើយ ប្រសិនបើចេញទៅទីសាធារណៈ ត្រូវពាក់ម៉ាស់ឬក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាម ការណែនាំរបស់ ក្រសួងសុខាភិបាល ។
សូមបញ្ជាក់ថាអំណោយដែលផ្តល់ជូនក្នុង១គ្រួសារទទួលបាន៖ អង្គរ២៥គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ទឹកត្រីមួយយូ .ប្រេងឆា១ដប(១លិត្រ)ថវិកា ៥ម៉ីនរៀល ។នាគសមុទ្រ