​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​កលើ​ជំនាញ ស្តីពី​បដិសណ្ឋាកិច្ច និង​សុវត្ថិភាព​ចំណីអាហារ​

0

​ ​ខេត្ត​ព្រះសីហនុ​ ​ ​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នា​ម​២០១៤ មន្ទីរ​ទេសចរ​ណ៌​ខេត្ត​ព្រះសីហនុ​បើក​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​លើ​ជំនាញ ស្តីពី បដិសណ្ឋាកិច្ច និង​សុវត្ថិភាព​ចំណីអាហារ ជូន​ដល់​ម្ចាស់​ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ អ្នកលក់ដូរ​នៅតាម​ឆ្មេ​រ​សមុទ្រ និង​និ​សិ​ត្យ​សកល​វិទ្យាល័យ​ចូលរួម​សរុប​ចំនួន ៦០​នាក់ វគ្គ​នេះ​មាន​រយះពេល​៣​ថ្ងៃ គឺ​ពី​ថ្ងៃទី​២៩ ដល់​ថ្ងៃទី​៣១​កក្កដា ឆ្នាំ​២០១៤ ។ ???????????????????????????????

ក្រោម​អធិបតីភាព​ឯកឧត្តម ឈិន សេង​ងួន អភិបាលរង​ខេត្ត​ព្រះសីហនុ ។​ ​ ​លោក ឈិន សេង​ងួន បាន​មាន​ប្រសា​ស​ន៌​បើក​វគ្គ​ថា វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​លើ​ជំនាញ ពិតជា​នាំមក​នូវ​បុព្វបទ​ដ៌​មាន​សា​រះ​ប្រ​យោ​ជ​ន៌ ដើម្បី​រួមចំណែក​បង្កើន​ចំនួន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ទៅតាម​គោលដៅ​ទេសចរ​ណ៌​សំខាន់ៗ​និង​ទាក់ទាញ​ការ​ស្នាក់នៅ​ឲ្យ​បានយូរ ដោយ​ផ្តល់នូវ​ភាពកក់ក្តៅ និង​សេចក្តីស្រឡាញ់​ពេញចិត្ត​ដល់​ភ្ញៀវទេសចរ សំដៅ​បង្កើន​ចំណូល​ដល់​សេដ្ឋកិច្ចជាតិ ។ ​ ​

លោក​បាន​បន្តទៀតថា ខេត្ត​ព្រះសីហនុ ជា​មជ្ឍមណ្ឌល​តំបន់​ឆ្មេ​រ កំពង់ផែ​សមុទ្រ​អន្តរជាតិ ជា​ច្រក​សេដ្ឋកិច្ច​ដ៌​សំខាន់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​សក្តានុពល​សេដ្ឋកិច្ច​ផ្នែក​ពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរ​ណ៌ និង​កសិកម្ម ។ រាជរដ្ឋាភិបាល​បានចាត់ទុក​ខេត្ត ជា​ប៉ូល​សំខាន់​មួយ ក្នុងចំណោម​ប៉ូល​ទាំង​៣​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​រាជធានី​ភ្នំពេញ សៀមរាប ។ ​ ​លោក​បាន​បញ្ជាក់ទៀតថា ខេត្ត​ព្រះសីហនុ មាន​សក្តានុពល​ផ្នែក​ទេសចរ​ណ៌​ធម្មជាតិ ដែលមាន​ឆ្មេ​រ​ស្រស់ស្អាត​ប្រវែង​១៧១.៦២​គីឡូម៉ែត្រ មាន​កោះ​ជាច្រើន មាន​ឧទ្យាន​ជាតិ​រាម រមណីយដ្ឋាន​ទឹកធ្លាក់ រួមទាំង​មាន​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​រូបវន្ត័​ផ្គត់ផ្គង់ និង​ប្រព​ន្ធ័​គម​នា​គម​ន៌​ដឹកជញ្ជូន​ផ្លូវគោក ផ្លូវទឹក ផ្លូវដែក និង​ផ្លូវអាកាស​យ៉ាង​ល្អប្រសើរ ។ ???????????????????????????????

សក្តានុពល​ទាំងអស់នេះ ជា​កត្តា​ដ៌​សំខាន់​ដែល​បាននិងកំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មក​សំរាក​កំសាន្ត​កាន់តែច្រើន​ឡើងជា​រៀងរាល់ឆ្នាំ ឆ្លើយតប​ទៅនឹង​កំណើន​ភ្ញៀវទេសចរ គួរ​ឲ្យ​គត់​សម្គាល់​រួមមាន សណ្ឋាគារ ផ្ទះសំណាក់ ប្រតិបត្តិ​ករ​ដឹកជញ្ជូន និង​សម្បទា​សេវាកម្ម​ទេសចរ​ណ៌​ជាច្រើន​ទៀត​កំពុង​កើត​ឡើងជា​លំដាប់ ។ ដូចនេះ​ដើម្បី​ឲ្យ​វិស័យ​ទេសចរ​ណ៌​កាន់តែ​រីកចំរើន យើងទាំងអស់គ្នា​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​បដិសណ្ឋាកិច្ច និង​អនាម័យ​ចំណីអាហារ ធ្វើយ៉ាងណា​ឲ្យ​សមស្រប​ទៅនឹង​ចលនា​ប្រឡងប្រណាំង​របស់​ក្រសួង​ទេសចរ​ណ៌ គឺ​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត និង​សេវា​ល្អ ។​ ​

លោក សេង ខា ប្រធាន​មន្ទីរ​ទេសចរ​ណ៌​ខេត្ត​ព្រះសីហនុ បាន​មាន​ប្រសា​ស​ន៌​ឲ្យ​ដឹងថា វគ្គ​វ​បណ្តុះបណ្តាល​គ្រូ​បង្គោល ស្តីពី​បដិសណ្ឋាកិច្ច និង​សុវត្ថិភាព​ចំណីអាហារ​មាន​គោលបំណង ដើម្បី​ឲ្យ​អ្នកប្រតិបត្តិ​ករ ស្ថាប័ន​ពាក់​ព​ន្ធ័​ក្នុង​វិស័យ​ទេសចរ​ណ៌ ចូលរួមចំណែក​អភិវឌ្ឍ​ន៌​ទេសចរ​ណ៌​ឲ្យ​កាន់តែ​រីកចំរើន និង​ក្លាយជា​មាស​បៃតង​របស់​ប្រទេស​កម្ពុជា ដើម្បី​រួមចំណែក​បង្កើន​ចំនួន​ភ្ញៀវទេសចរ​ណ៌​ជាតិ និង​អន្តរជាតិ​នៅតាម​តំបន់​គោលដៅ​ទេសចរ​ណ៌ សំខាន់ៗ​និង​ទាក់ទាញ​ការ​ស្នាក់នៅ​យូរ ដោយ​ផ្តល់​ភាពកក់ក្តៅ និង​សេចក្តី​ពេញចិត្ត (​សេវាកម្ម​ល្អ និង​ចំណីអាហារ​មាន​សុវត្ថិភាព​) ដល់​ទេសចរ សំដៅ​បង្កើន​ចំណូល​ពី​វិស័យ​ទេសចរ​ណ៌​ដល់​សេដ្ឋកិច្ចជាតិ និង​កាត់បន្ថយ​ភាពក្រីក្រ​ប្រជាពលរដ្ឋ ហើយ​វិស័យ​ទេសចរណ​គ្នាន​ផ្សែង​នេះ អាចរ​ការងារ​ធ្វើ​ជូន​ប្រជាជន​ផងដែរ ៕ ​ ​ ​ ​ ​ ​ ​ ​ ​ ​