​ក្រុមហ៊ុន​ប្រមូល​សំរាម ក្រុង​ប៉ោយប៉ែត​មិន​ប្រមូល​សំរាម​បែរជា​ទុកអោយ​ប៉ូលិស​ជា​អ្នកប្រមូល​វិញ​

0

​ ​បន្ទាយមានជ័យ ះ តើ​ក្រុមហ៊ុន​ប្រមូល​សំរាម​មាន​ភារកិច្ច​ធ្វើ​អ្វី​បានជា​ទុកអោយ​សំរាម​នៅ​រាយប៉ាយ​ពេញ​ត្រងរ​ង្វ​ង​មូល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ដែលជា​ទី​ភ្ញៀវ​ទេសចរណ៍​គ្រប់​ប្រភេទ​ទស្សនា​រហូត​នៅ​ព្រឹក​ថ្ងៃទី​៣០​ខែកក្កដា​ឆ្នាំ​២០១៤​នេះ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ក្រុង​ប៉ោយប៉ែត​ដឹកនាំ​ដោយ លោក អនុសេនីយ៍ឯក សៅ សារឿន នាយផ្នែក​ចរាចរ​បាន​ចុះ​ធ្វើ​ការរៀបចំ​សណ្តាប់ធ្នាប់​និង​បោសសំអាត​ធ្វើ​អនាម័យ​photo 3

ជំនួស​វិញ​។​ លោក សៅ សារឿន បានអោយដឹងថា ដោយ​ឃើញ​មាន​ស្ថានភាព​សំរាម​នៅ​រាយប៉ាយ​គ្មាន​សោភ័ណភាព​និង​អនុវត្តតាម​ការចង្អុល​បង្ហាញ​ពី​ឯកឧត្តម​ស្នងការ​ខេត្ត អាត់ ខែម​បាន​និង​ដឹកនាំ​បញ្ជារ​ដោយ លោក​អធិការ​ក្រុង កម្លាំង​នគរបាល​ប្រមាណ​ជាង​១០​នាក់​បាន​ចុះ​ធ្វើ​អនាម័យ​បោស​សំ​អាត់​សំរាម​និង​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ចំនុច​រង្វង់​មូល​មុខ​ច្រកចេញ​នៃ​ភ្ញៀវទេសចរ​គ្រប់​ប្រភេទ​រហូតដល់​ចំនុច​មុខ​ធនាគារ​អេ​សុ​ី​លីដា​។​photo 4

​លោក​បន្តថា ក្រុង​ប៉ោយប៉ែត​បច្ចុប្បន្ន​កំណើន​នៃ​ភ្ញៀវ​ទេសចរណ៍​ដែល​ចេញចូល​តាម​ច្រកទ្វារ​អន្តរជាតិ​មានការ​កើនឡើង​ជា​រៀងរាល់ថ្ងៃ ដ្​ូ​ច្នេះ​ការ​បោសសំអាត​សំរាម​និង​បាញ់​ទឹក​លាង​ដី​នៅ​ចំនុច​រង្វង់​មូល​តាម​ទី​សា​ធា​រណះ​គឺ​ដើម្បី​កុំអោយ​ក្រុង​មួយ​នេះ​មាន​ភាព​ស្មោគ​រោគ​មាន​សំរាម​ហើរ​ពាស់វាល​ពាស់កាល​ពិសេស​ការ​ចោល ការ​ទុកដាក់​សំរាម​មិនបាន​សមរម្យ​ជាហេតុ​ធ្វើអោយប៉ះពាល់​ដល់​មុខមាត់​ក្រុង​និង​ខេត្ត​និង​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ទូទៅ​ដោយ​បូក​រួមទាំង​សុខភាព​ភ្ញៀវ​ទេសចរណ៍​ផងដែរ​។​photo 1

ជាមួយនិង​បោសសំអាត​កម្លាំង​ក៏បាន​ធ្វើការ​រៀបចំ​របៀប​របប​សណ្តាប់ធ្នាប់​នៃ​ការលក់ដូរ ការចត​យានយន្ត​គ្រប់​ប្រភេទ​ដើម្បី​កុំអោយ​មានការ​កកស្ទះ​លើ​ដងផ្លូវ​សំរួល​ដល់​ការធ្វើ​ចរាចរណ៍​របស់​ភ្ញៀវ​ជាតិ អន្តរជាតិ​។​ ជុំវិញ​សកម្មភាព​នេះ​ប្រជាពលរដ្ឋនៅក្នុង​ប៉ោយប៉ែត​បាន​សាទរ​និង​ចំនាត់ការ​របស់លោក​ស្នងកា​រ​ខេត្ត​ដែល​បាន​ចាត់​អោយ​មន្ត្រី​របស់ខ្លួន​ចុះ​ធ្វើ​អនាម័យ​និង​រៀបចំ​សណ្តាប់ធ្នាប់​បែបនេះ​មិនថាតែ​ក្រុង​ប៉ោយប៉ែត​ទេ​គឺ​អធិការ​ស្ទើ​គ្រប់​ស្រុក​ក្រុង​បាន​ចុះ​ធ្វ​ល​អនាម័យ​គ្រប់កន្លែង​។​photo 4

ជាមួយនិង​សកម្មភាព​នេះ​ក៍​មានកា​រិះ​គុណ​ពី​សំណាក់​ប្រជាពលរដ្ឋ​ថា​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​មិនបាន​គិតគូរ​ដល់​មុខមាត់​ក្រុង​របស់ខ្លួន​ទេ​កន្លងមក​ដោយ​ទុកអោយ​សំរាម​នៅ​ចំនុច​រង្វង់​មូល​ស្ថិតនៅ​ពាស់វាល​ពាស់កាល​គ្មាន​ការ​ទុកដាក់​ក្នុង​ធុងសំរាម​បាន​ត្រឹមត្រូវ ។​ដោយ​ទ្បែ​ក​ក្រុមហ៊ុន​ប្រមូល​សំរាម​វិញ​គឺ​មិន​ខ្វល​អ្វី​ទ្បើ​យ​គិតតែ​ចង​ទ្បើង​ថ្លៃ​ឯ​សំរាម​មិន​ប្រមូល​ទោះបីជា​មានការ​ព្រមាន​ពី​អាជ្ញាធរ​ដក់​អាជ្ញាប័ណ្ណ​យ៉ាងណា​ក៍ដោយ​៕