កម្លាំងកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំងដឹកនាំដោយ លោកវរសេនីយ៍ត្រី អុឹម លីអុីម បានចុះបង្រ្កាបករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់មួយករណីនិងឃាត់ខ្លួនជនសង្ស័យម្នាក់ នៅក្នុង ស្រុករលាប្អៀរ

0

ខេត្តកំពង់ឆ្នាំង នៅវេលាម៉ោងប្រមាណ១៤:៣០នាទី កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ កំលាំងកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង ដឹកនាំដោយលោក វរសេនីយ៍ត្រី អុឹម លីអុីមបានចុះបង្ក្រាបករណី ចែកចាយនឹងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ករណីនៅចំណុចភូមិចំការតាម៉ៅឃំុស្រីថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

បើយោងតាមការបញ្ជាក់ពីសមត្ថកិច្ចក្រុងកំពង់ឆ្នាំងបានឲ្យដឹងថាករណីបង្ក្រាបការជួញដូរគ្រឿងញៀនខាងលើនេះបានឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះដូចខាងក្រោម:- ១-ឈ្មោះយ៉ែម តារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិសន្ទូច ឃំុស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង(មុខរមិនពិតប្រាកដ) និងដកហូតវត្ថុតាងរួមមាន :-

ម្សៅក្រាមព៌ណសថ្លា(សង្ស័យម៉ាទឹកកក)ចំនួន០១កញ្ចប់ធំនឹង១០កញ្ចប់តូចទម្ងន់៥.០៧ក្រាម រួមនិងសម្ភារៈវេចខ្ចប់មួយចំនួនផ្សេងទៀត និងទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាកoppoផងដែរ។បច្ចុប្បន្ន ជនសង្ស័យខាងលើ រួមទាំងវត្ថុតាងត្រូវបានកម្លាំង ការិយាល័យជំនាញធ្វើការសាកសួរនិងកសាងសំណុំរឿងដើម្បីចាត់ការបន្តទៅតុលាការតាមនីតិវិធីនៅព្រឹកថ្ងៃទី 29 ខែធ្នូឆ្នាំ 2020 នេះ៕ សុខគឹមសៀន