តំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុទទូលបានអាគារស្នាក់នៅចំនួន២ខ្នងជាអំណោយសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

0

ខេត្តព្រះសីហនុ៖លោក មេបញ្ចាការយោធភូមិទី៣ និងលោក អភិបាលខេត្តព្រះសីហនុ នាព្រឹក ថ្ងៃទី ០៧ ខែ គុម្ភៈឆ្នាំ២០២១នេះបានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារស្នាក់នៅ ចំនួន២ខ្នងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនផ្តល់ជូនតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ តាមរយៈឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ព
ជើងគោក ។

លោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ បានបញ្ជាក់ថា អគារស្នាក់នៅដែលបានប្រារព្ធក្រុងពិលីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នាពេលនេះ មានទំហ៊ំ ១០,៥០ ម៉ែត្រ គុណ ៣៦ម៉ែត្រ មានកំពស់ ២ជាន់ ក្នុងមួយអគារ (ជាន់ផ្ទាល់ដី និង ជាន់ទី១) ។ អគារនេះនឹងចាប់ផ្តើម សាងសង់ នៅថ្ងៃទី ០៨ ខែគុម្ភៈ ឆ្នាំ២០២១ ។ឧត្តមសេនីយ៍ត្រី មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងប៉ៃលិន បានលើកឡើងថា ជានិច្ចកាល សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្តម ហ៊ុន ម៉ាណែត តែងតែបានគិតគូរ យកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខ និងជីវ ភាពរស់នៅ សុខមាលភាព ក៏ដូចជាតម្រូវការផ្សេងៗ របស់កងទ័ពក្នុងការបំពេញភារកិច្ច ដោយបានផ្តល់ និង កសាងជូនដល់អង្គភាពកងទ័ពនូវគ្រប់ ហេដ្ឋារចនាសម្ព័ននានារួមមាន អគារសម្រាប់ធ្វើការងារ, ជំរុំជម្រកស្នាក់ នៅ និងបានឧបត្ថម្ភបន្ថែមលើគោលរបបប្រចាំថ្ងៃ ដល់កងទ័ព និងគ្រួសារទ័ពថែមទៀត។

ក្នុងឱកាសនោះ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុតំណាងឲ្យឧត្តមសេនីយ៍ ឯកហ៊ុនម៉ាណែតអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោកបានមានប្រសាសន៏ ថា តាមរយៈអំណោយដ៏ថ្លៃថ្លារបស់សម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនតំបន់ប្រតិបត្តិការសឹករងព្រះសីហនុនៅពេលនេះពិតជាបានលើកទឹកចិត្តដ៏ធំធេងទ្វេរឡើងថែមទៀតដល់យោធិនគ្រប់រូបក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិនិងប្រជាជនដើម្បីរក្សាអោយបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍ព្រមទាំងបានធ្វើឲ្យកងទ័ពមានភាពកក់ក្តៅស្មារតីរឹងមាំអង់អាចក្លាហាននិងមានឆន្ទៈមោះមុតក្នុងការការពារសន្តិសុខ ការពារអធិបតេយ្យភាព បូរណភាពទឹកដី ឱ្យកាន់តែរឹងមាំថែមទៀត ៕