​ជំនន់​ទឹកភ្លៀង​មាន​កម្ពស់​កើនឡើង​យ៉ាង​កំ​ហុក​ធ្វើអោយ​ពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​មានការ​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង​

0

​ ​ខេត្តរតនគិរីៈ ជ្រលង​សម្ពាធ​ទាប បង្ក​អោយ​ផ្ទៃមេឃ​អួរ​អាប់ ធ្វើអោយមាន​ភ្លៀង​ធ្លាក់​យ៉ាង​កំ​ហុក​ជាច្រើន​ថ្ងៃ​ជាប់ៗ​គ្នា ហើយក៏​បានធ្វើអោយ​ទឹកទន្លេ​សេកុង សេសា​ន្ត និង​ស្រែ​ពក មាន​សន្ទុះ​ជន់​ឡើង​ខ្ពស់​គួរអោយគត់សំគាល់ តែ​ទោះជា​យ៉ាងណា​ក៏​ឥ​ទិ្ធ​ពល​នេះ​មិនទាន់មាន​ការយាយី​ណាមួយ​ដល់​ប្រជាកសិករ​នូវ​ផលដំណាំ​កសិកម្ម និង​សត្វពាហនៈ​របស់​ពួកគាត់​ធ្ងន់ធ្ងរ​នៅឡើយ​ដែរ​។​004

​ ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេ​មាន​ចំនួន​៤​ស្រុក ស្រុក​វ៉ើ​ន​សៃ ស្រុក​តា​វែង ស្រុក​អណ្តូង​មាស និង​ស្រុក​លំផាត់ ខេត្តរតនគិរី ដែល​កំពុង​ប្រឈមមុខ និង​ព្រួយ​បារ​ម្មណ៍​ចំពោះ​ទឹកជំនន់​។ បើតាម​ការអះអាង​រប​ស់លោក​យូ ឡា ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត បានអោយដឹង​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៤​នេះ​ថា កាលពី​ព្រឹក​មិញ​នេះ​លោក​បានរួម​ដំណើរ​ជាមួយ​លោក​អភិបាលខេត្តរង លី វិន្ទ ចុះទៅ​ស្រុក​លំផាត់ និង​បាន​ប្រជុំ​ជាមួយ​លោក​អភិបាលស្រុក​ដោយមាន​កា​រ​ចូលរួម​ពី​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ ដើម្បី​បង្កើន​ការប្រុងប្រយ័ត្ន​អោយបាន​ខ្ពស់ ដូចជា​ការត្រៀម​លក្ខណៈ​ទុកជាមុន​នូវ​ស្បៀងអាហា ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​ផលប៉ះពាល់​។02

លោក​បាន​បន្តទៀតថា បើ​គិត​មក​ត្រឹម​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៤​នេះ ស្ថានភាព​ទឹក​ទន្លេស្រែពក​ក្នុងស្រុក​លំផាត់​បាត​ហក់​ឡើង​មាន​កំពស់​១១​ម៉ែត្រ​៦០ ដែល​ស្ថានភាព​នេះ​ត្រូវ​អាជ្ញាធរ​ចាត់ទុកថា មានការ​កើន​ឡើងជា​ប្រក្រតី​ហើយ​ប្រសិន​កើនឡើង​ដល់​១២​ម៉ែត្រ លោក​និង​ធ្វើ​សេចក្តី​ប្រកាសអាសន្ន​ជាបន្ទាន់​។ ចំណែក​លោក​សយ សូ​ណា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត បានអោយដឹង​តាម​ទូរស័ព្ទ​កំពស់​ទឹកទន្លេ​នៅ​កន្លះ​ម៉ែត្រ​ទៀត​ទើប​ធ្វើ​សេចក្តី​ប្រកាសអាសន្ន រីឯ​តំបន់​ខ្លះ​នៅក្នុង​ស្រុក​លំផាត់ ដែល​សព្វ​ប្រជាពលរដ្ឋ​ថ្ងៃ​រស់​នៅតាម​ដងអូរ ត្រូវ​ជួប​ផលប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង ដូចជា​ឃុំ​ឡាំង​មួយ ដែល​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​អូរទទឹង​ដោយ​ជន់​លិច​ផ្ទះ​សំ​ប្បែង និង​ផលដំណាំ​មួយចំនួន​តូច​។​20140731_055043

​ ​ជុំវិញ​បញ្ហា​ខាងលើ​លោក គង់ ស្រ៊ុន អភិបាលស្រុក​លំផាត់​បា​ន​អោយដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​០១​ខែសីហា នេះ​ថា​ចំនួន​ភូមិ​ឃុំ​ដែល​រង​ការប៉ះពាល់​ដោយសារ​ទឹកជំនន់​គឺមាន​ឃុំ​ជ័យ​ឧ​ត្ត​ម ឃុំ​កា​ឡែ​ង​និង​ឃុំ​សេ​ដា ក្នុងស្រុក​លំផាត់ ហើយ​ភូមិ​ដែល​ដាច់ស្រយាល​ជាងគេ​គឺ​ភូមិ​កែង​សាន់ ស្ថិតក្នុង​ឃុំ​សេ​ដា​ស្រុក​លំផាត់ ដែលមាន​ប្រជាពលរដ្ឋ​ចាប់ពី​២០​ទៅ​៣០​គ្រួសារ ហើយ​មាន​ចំងាយ​ពី​ផ្លូវជាតិ​ប្រមាណ​៤០​ទៅ​៥០​គីឡូម៉ែត្រ ដែល​ត្រូវ​ប្រឈមមុខ​ខ្លាំងជាងគេ តែ​បច្ចុប្បន្ន​លោក​បាន​ត្រៀមលក្ខណៈ​ដូចជា​ទូក​ជាច្រើន​គ្រឿង​ដើម្បី​ជម្លៀស​ពួកគាត់​កាន់​ទីទួល​សុវត្ថិភាព​៕