កម្លាំងកងរាជអាវុធហត្ថបំបែកសំបុក( ឃ្លាំងម៉ូតូ )២កន្លែងសង្ស័យទទួលផលចោរកម្មនៅប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យ៣នាក់

0

បន្ទាយមានជ័យ៖  សំបុកលាក់ទុកម៉ូតូ ( ឃ្លាំង) ២កន្លែងសង្ស័យទទួលផលចោរកម្ម នៅប៉ោយប៉ែតនិងជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថបំបែកបានហើយ នាថ្ងៃទី ២៦ មីនា ២០២១ ក្រោយពេលអង្កេតលើករណីនេះរយះពេលច្រើនខែ។
ការបំបែកករណីនេះយោយងលើបណ្ដឹងជនរងគ្រោះឈ្មោះ វីលី (WILLY) ភេទប្រសអាយុ ៣៤ឆ្នាំ ជនជាតិ ឥណ្ឌូណេស៊ី នាថ្ងៃទី ២៤ មីនា និង បានការបញ្ជារផ្ទាល់ពីលោកឧត្ដមសេនីយ៍ បោន ប៊ិន មេបញ្ជារការកកងរាជអាវុហត្ថខេត្តបន្ទាយមានជ័យ បញ្ជារដឹងនាំដោយលោក ឧត្ដម សេនីយ៍ ម៉ែន ភិរម្យ មេបញ្ជាការរងអ/ហ បន្ទាយមានជ័យ លោក វរះសេនីយ៍ អ៊ុ សាខន រងសេនាធិការទទួលការងារពង្រឹងក្រុងប៉ោយប៉ែត លោកវរសេនីយ៍ នួន ស៊ីណារ៉ូ មេបញ្ជាការមូដ្ឋានអ/ហក្រុង មេបញ្ជាការរង និងកម្លាំងអាវុហត្ថចុះស្រាវជ្រាវរហូតចាប់បានជនសង្ស័យ៣នាក់ និងវត្ថុតាងម៉ូតូ ចំនួន…គ្រឿង។
ជនសង្ស័យមានឈ្មោះ ១-កែវ កុសល ហៅម៉ៅ អាយុ១៨ ឆ្នាំមុខរបរមិនពិតប្រាកដ នៅភូមិក្បាលស្ពាន១ សង្កាត/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២- ពេញ វាសនា ភេទប្រុសអាយុ ២៥ឆ្នាំ មុខរបររត់ម៉ូតូឌុប នៅភូមិប៉ាលិលយ្យ២ និងទី៣-ឈ្មោះឡាយ សាន ភេទប្រុសអាយុ៤៩ឆ្នាំ មុខរបរជាងជួសជលម៉ូតូ នៅភូមិក្បាលស្ពាន២ សង្កាត់ក្រុងខាងលើ។
ជនសង្ស៍យ៣នាក់ និងវត្ថុតាងត្រូវបានធ្វើកំណត់ហេតុបញ្ជូនទៅ កងរាជអវុធហត្ថខេត្តដើម្បីចាត់ការបន្ត…៕ដោយ៖ឃិន គន្ធា